ថ្មីៗនេះ លោកស្រី Thanyasran Saengthong នាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្មថ្នាំជក់របស់ថៃ បានអះអាងថា បារីខុសច្បាប់ពីកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចក្នុងប្រទេសថៃខាតក្នុងមួយឆ្នាំជាង ៣០ ម៉ឺនលានបាត ដែលប្រហែលជាង ៩ ពាន់លានដុល្លារអាមេរិក ព្រមទាំងទាមទារឱ្យនាយករដ្ឋមន្រ្តី ដោះស្រាយទៅលើរឿងនេះ។
លោកស្រី Thanyasran Saengthong បានអះអាងថា មានការរត់ពន្ធបារីពីកម្ពុជាចូលប្រទេសថៃដោយមិនបង់ពន្ធត្រឹមត្រូវតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ចាន់ថាក់បុរី ត្រាត និងស្រះកែវ។ លោកស្រីបន្តទៀតថា សកម្មភាពនេះបានធ្វើឱ្យប្រទេសថៃខាតបង់ចំណូលជាង ៣០ ម៉ឺនលានបាតក្នុងមួយឆ្នាំៗ ទាំងដែលលុយនេះគួរទៅយកអភិវឌ្ឍប្រទេស និង លើកកម្ពស់ជីវិតប្រជាជនថៃ។
យ៉ាងណាមិញ សមាគមពាណិជ្ជកម្មថ្នាំជក់ថៃ បានអំពាវនាវឱ្យរដ្ឋាភិបាល ជាពិសេសនាយករដ្ឋមន្រ្តី Paethongtarn Shinawatra ចាត់វិធានការណ៍ទៅលើបញ្ហានេះ ដោយអះអាងថាវាជាការគំរាមកំហែងដល់សេដ្ឋកិច្ចជាតិ និង សន្តិសុខជាតិ ដែលរដ្ឋាភិបាលត្រូវតែការពារឱ្យបានល្អបំផុត៕
ប្រភព៖ Khaosod