ASUS Cambodia ពង្រឹងសេវាកម្មក្រោយការលក់ជាមួយ ASUS Perfect Warranty ព្រមជាមួយមជ្ឈមណ្ឌលសេវាកម្មផ្លូវការនៅភ្នំពេញ

Share This

ភ្នំពេញ, កម្ពុជា, 25 ឧសភា 2025 – ASUS ដែលជាក្រុមហ៊ុនដឹកនាំផ្នែកបច្ចេកវិទ្យាពិភពលោកបានបើកដំណើរការផ្លូវការនៃ មជ្ឈមណ្ឌលសេវាកម្មផ្លូវការថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញសេវាកម្មជូនអតិថិជននៅកម្ពុជាដោយផ្តោតលើគុណភាព និង ទំនុកចិត្ត។ មជ្ឈមណ្ឌលថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈសម្រាប់ផលិតផល ASUS ទាំងអស់រួមទាំងកុំព្យូទ័រយួរដៃ និង បរិក្ខារផ្សេងៗ។

ទីតាំងរបស់មជ្ឈមណ្ឌលសេវាកម្មថ្មីនេះ ត្រូវបានជ្រើសរើសដើម្បីផ្តល់ការងាយស្រួលក្នុងការធ្វើដំណើរនៅចំកណ្តាលទីក្រុងសម្រាប់អតិថិជនទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជិតខាង។ ជាមួយនឹងជាងដែលមានការបណ្តុះបណ្តាលតាមស្តង់ដាររបស់ ASUS និង ការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលមានប្រភពពីរោងចក្ររបស់ ASUS ផ្ទាល់បានធានាថាសេវាកម្ម និង គ្រឿងបន្លាស់នីមួយៗមានគុណភាព។

ក្នុងជំហានដ៏សំខាន់នេះ ASUS ក៏បានផ្ទោតអំពីសារសំខាន់នៃការធានារបស់ ASUS Perfect Warranty ដែលជាការធានាបន្ថែមមួយ ដើម្បីជួយការពារអតិថិជនពីការខូចខាតដោយចៃដន្យ ដូចជា ការកំពប់ទឹកដោយអចេតនា ការប៉ះទង្គិច ឬ បញ្ហាចរន្តមិនថេរ។ ការធានានេះមានសុពលភាពសម្រាប់អតិថិជនដែលទិញផលិតផលពីដៃគូផ្លូវការរបស់ ASUS នៅកម្ពុជាតែប៉ុណ្ណោះ។

អតិថិជនទាំងអស់ដែលទិញកុំព្យូទ័រយួរដៃ ASUS តាមរយៈដៃគូផ្លូវការនៅកម្ពុជានឹងទទួលបានការធានា អន្ដរជាតិរយៈពេលយ៉ាងតិច 2 ឆ្នាំ និង ASUS Perfect Warranty រយៈពេល 1 ឆ្នាំ ដំបូងដែលរួមមានអត្ថប្រយោជន៍ដូចខាងក្រោម៖

• ការពារខូចខាតដោយចៃដន្យក្នុងស្រុក (Local accidental damage protection)
• បញ្ចុះតម្លៃ 80% សម្រាប់គ្រឿងបន្លាស់ជួសជុល ក្នុងករណីខូចខាតដោយចៃដន្យក្នុងឆ្នាំដំបូង
• ការធានា 3 ឆ្នាំ សម្រាប់ Zenbook Series និង ProArt
• សុវត្ថិភាពផ្លូវចិត្តទោះបីមានការខូចខាតដោយចៃដន្យ ក៏ទទួលបានសេវាកម្មជួសជុលយ៉ាងម៉ត់ចត់

«យើងមានក្តីរំភើបក្នុងការបើកមជ្ឈមណ្ឌលសេវាកម្ម ASUS នៅភ្នំពេញ ដើម្បីនាំយកសេវាកម្ម និង ការធានាដ៏មានគុណភាពខ្ពស់មកកាន់អតិថិជនរបស់យើងនៅប្រទេសកម្ពុជា។ គម្រោងមួយនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មក្រោយការទិញ និង ជំរុញជំនឿទុកចិត្តរបស់អតិថិជនយើង»។ ស៊ឹម គឹមអាង ប្រធានគ្រប់គ្រងផលិតផលរបស់ ASUS Cambodia។

អតិថិជនអាចមកមជ្ឈមណ្ឌលសេវាកម្មថ្មីរបស់ ASUS ដែលបានបើកជាផ្លូវការតាមដំណខាងក្រោមនេះ៖
https://kh.asus.click/ASUSAuthorizedServiceCenter

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

កំពុងល្បីលំហាត់ប្រាណ Pilates ធ្វើឱ្យរាងស្អាត ឥលូវមកស្គាល់ស្ថាបនិកបើកកន្លែងហ្វឹកហាត់នេះ ស្អាតពូកែចំណេះដឹងមិនធម្មតា

អ្នកស្រាវជ្រាវជប៉ុន បង្កើតទឹកអប់ថ្មីយកក្លិនចេញពីកូនង៉ែតទើបកើត មានអីលក់ដាច់អស់ៗពីស្តុក

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

ឥណ្ឌាកំពុងពុលនឹងសំឡេងស៊ីផ្លេខ្លាំង ប៉ូលិសចរាចរណ៍ទប់ទល់លែងជាប់ ខ្លះពុលដល់ក្អួត ខ្លះប៉ះពាល់ដល់ស្ដាប់លែងឮ

ព័ត៌មានបន្ថែម

ធនាគារ វីង ពង្រីកឱកាសកម្មសិក្សាដល់និស្សិតកម្ពុជាកាន់តែច្រើន

ការយល់ច្រឡំ ៣ យ៉ាង បង្កើតទម្លាប់រស់នៅគ្មានផាសុកភាព បណ្តាលឱ្យមានហានិភ័យជំងឺបេះដូងកើនឡើងចំពោះប្រជាជនវ័យក្មេងនៅកម្ពុជា

តើការបង្ករោគតាមការរួ-ម/ភេ./.ទ និង ការបង្ករោ-គនៅប្រដាប់ប-ន្តពូ/ជ ខុសគ្នាដូចម្តេច?

ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ

សម្រេចបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី Back to School ជាមួយ ASUS – ងាយស្រួលយកតាមខ្លួន ខ្លាំង និងល្អឥតខ្ចោះ!

ធនាគារ វីង បើកឱកាសការងារយ៉ាងទូលំទូលាយ ដល់យុវជនពិការភាពគ-ថ្លង់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

ស្វែងរកព័ត៌មាន​ ឬវីដេអូ