ថ្មីទៀតហើយ! នៅខេត្តកណ្ដាលមានករណីបុរសម្នាក់ ប្រមូលទ្រព្យខ្លួនឯង យកលុយបង់ធនាគារជំនួសមិត្តភក្តិអស់ រួចប្រឌិតរឿងថា ត្រូវគេប្ល.ន់

Share This

នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងករណីបុរសម្នាក់ថា ត្រូវបានជនសង្ស័យមួយក្រុម (ប្លន់) យកប្រាក់ដុល្លារចំនួន ៦០០ ដុល្លារ ប្រាក់រៀលចំនួន ១៦ ម៉ឺនរៀល ខ្សែក និង ចិញ្ចៀន នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី ៣ ស្ថិតក្នុងភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញ និង សមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវករណីនេះ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបដឹងថា បុរសឈ្មោះ សុខ មករា បានប្រឌិតរឿងថាមានករណីចោរប្លន់លើខ្លួន ហើយមូលហេតុនៃការប្រឌិតរឿងនេះ តាមការបំភ្លឺរបស់ឈ្មោះ សុខ មករា បានឱ្យដឹងថា ៖ «មូលហេតុដោយសារខ្លួនបានឈរឈ្មោះជំនួសមិត្តភក្តិបានខ្ចីប្រាក់អង្គការនៅក្នុងរោងចក្រ ចំនួន ៥៨០ ដុល្លារ ហើយមិត្តភក្តិមិនសងអង្គការ គេចខ្លួនទៅរស់នៅប្រទេសថៃ ទើបខ្លួនគ្មានប្រាក់ទើបយកខ្សែក ចិញ្ចៀន លក់នៅក្នុងផ្សារតាខ្មៅ បានប្រាក់ចំនួន ៤០០ ដុល្លារបូកជាមួយប្រាក់បងស្រីចំនួន ២០០ ដុល្លារ ផ្ញើឱ្យយកទៅបង់ធនាគារ យកទៅសងអង្គការ។ រួចនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ម៉ោង ១៣ និង ០០ នាទី ខ្លូនបានជិះម៉ូតូមករកទិញអីហូបនៅក្រុងតាខ្មៅ រហូតដល់ម៉ោង ១៨ និង ៥០ នាទី ទើបជិះម៉ូតូតាមផ្លូវក្រវ៉ាត់ក្រុងឆ្ពោះទៅផ្ទះជួលនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ វិញ ក៏ប្រឌិតរឿងភូតកុហកអ្នកសារព័ត៌មានថា មានជនសង្ស័យមួយក្រុមមានគ្នាចំនួន ០៦ នាក់ ភេទប្រុសជិះម៉ូតូចំនួន ០៣ គ្រឿង និង អ្នកជិះពីក្រោយបានយកកាំបិតចុងស្រួចមកភ្ជង់ចំក្បាលពោះរបស់ខ្លួន ហើយគំរាមឱ្យដកប្រាក់ចេញពីក្នុងកាបូប ប្រាក់ដុល្លារចំនួន ៦០០ ដុល្លា ប្រាក់រៀលចំនួន ១៦ ម៉ឺនរៀល ដោះខ្សែក និង ដោះចិញ្ចៀន ទៅយកឱ្យក្រុមជនសង្ស័យទាំងនោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួន»

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ប៉ិចឡើងល្បែង! ក្មេងទំនើងថៃមួយក្រុមមិនគិតរៀនសូត្រ ទំនេរផ្ដុំគ្នាលេងហ្គេម យូរៗទៅបែកគំនិតបើកវេបសាយល្បែងអនឡាញខុសច្បាប់

ព័ត៌មានបន្ថែម

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

ប៉ិចឡើងល្បែង! ក្មេងទំនើងថៃមួយក្រុមមិនគិតរៀនសូត្រ ទំនេរផ្ដុំគ្នាលេងហ្គេម យូរៗទៅបែកគំនិតបើកវេបសាយល្បែងអនឡាញខុសច្បាប់

កៀកថ្ងៃមែនទែនហើយ! ក្រសួងបញ្ជាក់ បាក់ឌុប ២០២៥ និទ្ទេស A ត្រូវមានពិន្ទុសរុបយ៉ាងហោច ៤២៧ ពិន្ទុឡើង និង និន្ទេសផ្សេងទៀត គឺត្រូវកំណត់បែបនេះ

ចិន រងការវា-យប្រហា-រដោយព្យុះ «កាជិគី» ខ្យល់បោកបក់ខ្លាំងក្លា បណ្ដាលឱ្យរលំដើមឈើធំៗពេញដងផ្លូវ បង្កការខូចខាតធ្ងន់ធ្ងរ

កំពុងផ្ទុះសរសើរ ភាពអង់អាចក្លាហានរបស់ប្រជាពលរដ្ឋខ្មែរនៅអូរបីជាន់ បានដេញទាហានថៃឱ្យដកថយវិញ និង រើបន្លាលួសចេញ

ដកលុយបង់ថ្លៃសាលាចៅទៅកែសម្ផស្ស ព្រោះជឿគ្រូថា ស្នាមជ្រួញលើមុខចេញសញ្ញាជើងក្អែក នាំឱ្យប្ដីមានស្រី

(វីដេអូ) ពន្លឺអនាគតចាប់ផ្ដើមមានរស្មី!​ Nelly បង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំ បន្ទាប់ពីទទួលបានការអាណិតស្រឡាញ់ពីមហាជន

ស្វែងរកព័ត៌មាន​ ឬវីដេអូ