ថៃវង្វេងមែន! ៥ ឆ្នាំមុន កម្ពុជាធ្លាប់បង្ហាញឈុតមង្គលការខ្មែរ «ព្រះថោងនាងនាគ» ក្នុងព្រឹត្តិការណ៍ធំមួយនៅថៃ តែថៃអត់ប្រតិកម្មទើបមកប្រតិកម្មឥលូវនេះ

Share This

បន្ទាប់ពីកម្ពុជាបានដាក់ស្នើពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការ UNESCO ស្រាប់តែថ្មីៗនេះ ប្រជាជនថៃជ្រុលនិយមជាច្រើនបាននាំគ្នាកើតទុក្ខមិនសុខចិត្ត រហូតដល់ប៉ុស្តិ៍ទូរទស្សន៍ថៃជាច្រើន បានចេញជាព័ត៌មានផ្សាយបង្កាច់បង្ខូច បំភ្លៃក្រឡៃកាពិតពីកម្ពុជា ដោយបានចោទប្រកាន់មកលើកម្ពុជាថាបានលួចបន្លំយកឈុតថៃមានស្បៃ ដាក់ស្នើទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយការកើតទុក្ខមិនសុខចិត្តយ៉ាងមិនសមទំនងនេះដែរ ប្រជាជនថៃថែមទាំងបានសុំឱ្យរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ថៃ ធ្វើការស៊ើបអង្កេត និង តវ៉ាឱ្យខាងតែបានចំពោះរឿងរ៉ាវនេះថែមទៀតផង។

អ្វីដែលកាន់តែធ្វើឱ្យប្រជាជនកម្ពុជាហួសចិត្តទៀតនោះ គឺចំពោះការចម្រូងចម្រាសបង្កើតរឿងចោទប្រកាន់មិនពិតពីសំណាក់ប្រជាជនថៃជ្រុលនិយមនេះ ដោយសារតែមកពីកង្វះខាតចំណេះដឹង និង ការស្រាវជ្រាវអំពីទម្រង់សម្លៀកបំពាក់ ដែលកន្លងមកប្រជាជនថៃតែងតែបានគិតថាទម្រង់សម្លៀកបំពាក់មានស្បៃ គឺជារបស់ប្រទេសខ្លួនផ្ដាច់មុខ។ ការខ្វះខាតចំណេះដឹង និង ការស្រាវជ្រាវនេះ ហាក់ជាការវង្វេងប្រវត្តិសាស្ត្រមួយរបស់ប្រជាជនថៃ។

មានចម្ងល់មួយបានចោទសួរថា ហេតុអ្វីបានជាថៃទើបនឹងមកមានប្រតិកម្មពេលនេះ ស្របគ្នានឹងពេលដែលកម្ពុជាស្នើដាក់ពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការ UNESCO ចុះមុននោះ ម្តេចមិនមានប្រតិកម្មផង? តើប្រជាជនថៃមានចេតនាអ្វី?

ជាការពិត បើត្រឡប់ទៅកាលពីឆ្នាំ ២០២០ កន្លងទៅ នៅក្នុងប្រទេសថៃ បានបង្កើតព្រឹត្តិការណ៍មួយឈ្មោះ «Thai Silk Road to the World» ដែលព្រឹត្តិការណ៍នេះបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំង​រឹតចំណងមិត្តភាព និង ផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត នាទីក្រុងបាងកក ប្រទេសថៃ។

ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍នោះដែរ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលនោះក៏បានចូលរួម និង បានបង្ហាញនូវឈុតមង្គលការខ្មែរ «ព្រះថោងនាងនាគ» ផងដែរ ហើយថែមទាំងបង្ហាញនៅចំពោះមុខលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃគ្រានោះ និង ចំពោះមុខសារព័ត៌មាន មហាជនថៃ និង ភ្ញៀវបរទេសតំណាងប្រទេសជិត ១០០ ប្រទេសទៀតផង។ ការបង្ហាញនោះថែមទាំងទទួលបានការទះដៃអបអរសារទរយ៉ាងច្រើនពីមហាជនថៃ ដោយមិនមានមតិប្រតិកម្មអ្វីសោះឡើយ។

គួរឱ្យដឹងផងដែរថា ក្រសួងវប្បធម៌វប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់អង្គការ UNESCO រួចហើយ ខណៈនិតីវិធី និង ការរៀបចំឯកសាររួចរាល់ និង បញ្ជូនតាំងពីខែមេសា ឆ្នាំ ២០២៤ មកម្ល៉េះ ខណៈការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងត្រូវធ្វើឡើងនៅដំណាច់ឆ្នាំ ២០២៦ ខាងមុខនេះ។

គោលបំណងសំខាន់ដែលកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬ ការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និង បច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារ និង អនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះ ហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទងនឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ៕

ប្រភព ៖ ផេក បុរាណាចារ្យ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ផ្អើលពិភពលោក! តារាស្រីដ៏ល្បីតែងខ្លួនជាតួអង្គ Medusa ថ្ងៃ Halloween មិនស្ដាយនឹងការចំណាយដើមទុនតែងខ្លួន

ព័ត៌មានបន្ថែម

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

សម្បូរណាស់នៅថៃ! បំបែកសម្បុកបុរសស្រឡាញ់បុរសមួយក្រុម ជុំគ្នាប្រព្រឹត្តទង្វើអនា-/ចា-រក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

កុំឱ្យខកម៉ោង! ថ្ងៃនេះថ្ងៃល្អ អាចនាំគ្រួសារជាទីស្រឡាញ់ «លាងស៊យ» នៅម៉ោងនេះ ត្រូវការតែគ្រឿងងាយៗ ៥ មុខទេ

សង្ឃឹមកែខ្លួន! អ្នកផលិតមាតិកា បញ្ញា​ ដែលបង្អាប់ឈ្មោះខេត្តតាកែវ ក៏ជាអ្នកតាកែវដែរ ពេលនេះត្រូវប៉ូលិសហៅវាស់កម្ពស់ និង ផ្ដិតមេដៃធ្វើកិច្ចសន្យា

នៅប្រទេសកេនយ៉ា ប្រទះហេតុការណ៍បាក់ដីធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លា./ ប់ ២១ នាក់ និង បាត់ខ្លួន ៣០ នាក់រកមិនទាន់ឃើញ

ចាប់ពីថ្ងៃនេះដល់បុណ្យអុំទូក! កម្ពុជា ទទួលឥទ្ធិពលពីព្យុះទី ២៥ ឈ្មោះ «កាលម៉េហ្គី» អាចមានភ្លៀងផ្គររន្ទះ ស្ទើរគ្រប់ខេត្តក្រុង

ព្រះ-អើយ! ផ្ទុះការព្រួយបារម្ភលើមនុស្សរាប់ម៉ឺននាក់នៅស៊ូដង់ កំពុងជាប់នៅទីក្រុងយោធាកាន់កាប់ មិនដឹងជោគវាសនាទៅជាយ៉ាងណា

ស្វែងរកព័ត៌មាន​ ឬវីដេអូ