ស្មោះណាស់! គិតមកត្រឹមអាយុ ៤៤ ឆ្នាំនេះ តាវមីងស៊ឺ ធ្លាប់ស្រឡាញ់នារីតែ ២ នាក់គត់
តារាសម្ដែងតៃវ៉ាន់ លោក Jerry Yan ដែលសម្ដែងជាតួឯកប្រុសមានឈ្មោះថា តាវមីងស៊ឺ ក្នុងរឿង «Meteor Garden» ដ៏ល្បី និងទទួលបានការគាំទ្រខ្លាំង កាលពីអំឡុងឆ្នាំ ២០០១។
បច្ចុប្បន្ន បើនិយាយអំពីប្រជាប្រិយភាពការគាំទ្ររបស់ទស្សនិកជនចំពោះរូបលោក គឺនៅតែមានច្រើនខ្លាំងដដែល។ ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀង និង សម្ដែងប្រុសរូបនេះ កាន់តែធ្វើទស្សនិកជនពេញចិត្តពេញថ្លើមជាខ្លាំង រាល់ការថតសម្ដែងក្នុងរឿងភាគថ្មីៗរបស់លោកជាបន្តបន្ទាប់។
មិនថា ជីវិតក្នុងសាច់រឿង និងជីវិតខាងក្រៅរបស់លោក មានប្រិយមិត្តអ្នកគាំទ្ររបស់លោកជាច្រើនតែងតែតាមដានចង់ដឹងចង់ឮ ជាពិសេសគឺក្នុងរឿងទំនាក់ទំនងស្នេហារបស់តារាប្រុសសង្ហារូបនេះផ្ទាល់តែម្ដង ។ បើទោះជាឥឡូវនេះ បេះដូងរបស់លោកនៅទំនេរក៏ពិតមែន ប៉ុន្តែបើនិយាយឱ្យមែនទែនទៅតួឯកប្រុសសង្ហា វ័យ ៤៤ឆ្នាំរូបនេះ ក្នុងទំនាក់ទំនងស្នេហាដែលបើកចំហរបស់លោក គឺធ្លាប់មានមិត្តស្រី ២នាក់ប៉ុណ្ណោះ ។
ស្នេហាដំបូងរបស់ Jerry Yan ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងស្រី Chi-Ling Lin ដែលមានអាយុខុសគ្នារហូតដល់ ១៧ឆ្នាំ អ្នកទាំងពីរ មានទំនាក់ទំនងគ្នានៅក្នុងឆ្នាំ ២០០០ ហើយបានបែកគ្នាទៅវិញ ក្រោយស្រឡាញ់គ្នាបាន ៦ឆ្នាំ ។ ក្រោយមក លោក ក៏បានចាប់ផ្តើមស្នេហាលើកទី ២ ជាមួយនឹងតារាចម្រៀងស្រីហុងកុងនាង Karen Mok តែមិនបានប៉ុន្មានផង លោកក៏បានប្រកាសចែកផ្លូវគ្នាជាមួយនាង ក្រោយស្រឡាញ់គ្នាបាន ៤ឆ្នាំ ប៉ុណ្ណោះ។
ជារួមទៅ អតីតមិត្តស្រីរបស់ប្រុសស្អាតរូបនេះ សុទ្ធតែជាអ្នកសិល្បៈល្បីឈ្មោះ ប៉ុន្ដែមកទល់ពេលនេះ លោកមិនទាន់មានអ្នកស្អំបេះដូងថ្មី ហើយក៏មិនធ្លាប់បញ្ចេញពីព័ត៌មានថា ចង់រៀបការនៅអាយុប៉ុន្មាននៅឡើយទេ។ ទស្សនិកជនជាច្រើន នៅតែអន្ទះសារង់ចាំមើលថាតើនារីរូបណា ដែលអាចយកឈ្នះបេះដូងថ្ម របស់ Jerry Yan បាន៕
តារាសម្ដែង Chi-Ling Lin
តារាចម្រៀងហុងកុង Karen Mok