ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

Share This

នរណាទៅដឹងថាគ្រាន់តែសម្លាប់ពស់មួយក្បាលសោះ ក៏កើតទៅជារឿងរ៉ាវមិននឹកស្មានមួយនៅឯប្រទេសឥណ្ឌា ដោយពួកវានាំគ្នាសម្រុកចូលនៅក្នុងផ្ទះកាន់តែច្រើន បង្កឱ្យក្លាយទៅជាភាពចលាចល។

រឿងរ៉ាវមួយនេះ បានកើតឡើងថ្មីៗកន្លងទៅនៅភូមិមួយឈ្មោះ Meerut រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ក្នុងនោះ ដំបូងឡើយ មានពស់មួយក្បាលប្រវែងប្រមាណកន្លះម៉ែត្រ បានវារចូលផ្ទះអ្នកភូមិម្នាក់ ហើយអ្នកភូមិនោះក៏បានវាយពស់នោះស្លាប់បាត់ទៅ។ បន្ទាប់មក ស្រាប់តែមានពស់ជាច្រើនក្បាលក៏បានវារចូលផ្ទះដដែលជាច្រើនក្បាល បង្កឱ្យម្ចាស់ផ្ទះកើតការភិតភ័យ ហើយបានហៅអ្នកភូមិផ្សេងៗទៀត ឱ្យមកជួយវាយ។

យ៉ាងណាមិញ អ្នកភូមិនាំគ្នាវាយពស់ស្លាប់អស់ប្រហែលជាង ៥០ ក្បាល ហើយបានយកសាកសពវាទៅកប់ក្នុងរណ្តៅតែមួយ។ ដោយឡែក ក្រោយពីរឿងរ៉ាវត្រូវបានគេចែកចាយទៅ រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជូន​មន្ត្រី​ទៅ​តំបន់​នោះ​ដើម្បី​ស៊ើបអង្កេត​ ហើយគេ​បាន​រក​ឃើញ​ថា ពស់​​ដែល​ងាប់​ទាំងនោះ​មិន​មាន​ពិសឡើយ និង​ជា​សត្វ​ព្រៃ​ដែលកំពុងត្រូវគេការពារអភិរក្សទៀត។ អាជ្ញាធរបានធ្វើការណែនាំកុំឱ្យប្រជាជនសម្លាប់ពស់ខាងលើទៀត ព្រោះជាការខុសច្បាប់ ហើយឱ្យទាក់ទងទៅអាជ្ញាធរភ្លាមៗ បើសិនជាឃើញពួកវាចូលទៅក្នុងផ្ទះទៀត៕

ប្រភព៖ Kapook

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ព័ត៌មានបន្ថែម

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

ឆ្មារោគចិត្ត ដើរពាំលីអូ និង ស្រោមជើងប្រុសៗមកទុកពេញផ្ទះ រហូតម្ចាស់ផ្ទះបិទប្រកាសរកម្ចាស់របស់វិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបទាំងរស់ ៨ ក្បាល មានអីកង្កែបលោតពេញពោះចុកពេក កូនដឹកទៅពេទ្យប៊ិះមិនទាន់

បុរសម្នាក់ដេកមិនលក់ជាង ២ ឆ្នាំ ប្រឹងគ្រប់វិធីនៅតែដេកមិនលក់ លក់ទ្រព្យលក់ផ្ទះទៅពេទ្យច្រើនប្រទេសព្យាបាល តែមិនបានផល

ផ្អើលពេញមួយផ្សារ! ស្រីស្អាតបើឡានទៅលេងផ្សារទំនើប ប្រុងចូលចត ស្រាប់តែជ្រុលជាន់ហ្គ៊ែហោះឡើងជណ្ដើរយន្ត

នៅខ្មែរមានអត់ហ្ន៎! ក្រុមហ៊ុនមួយនៅចិន ឱ្យរង្វាន់ជាលុយរាប់ម៉ឺនដុល្លារដល់បុគ្គលិកណាសម្រកគីឡូបានសម្រេច

អ្នកដឹកអីវ៉ាន់ភ័យស្លេកមុខ បានសេវាតែជាង ៣ ដុល្លារ ប្រថុយដឹកក្រពើរស់ ដឹកសុខៗក្រពើរើរហែកបាវតាមផ្លូវ ភ័យបះសក់

ថ្មីទៀតហើយ! ខឹងសង្សារទូរស័ព្ទមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តឱ្យដាច់ភ្លើងប្រើប្រាស់ពេញមួយភូមិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ