រក្សាព្រហ្មចារីដល់អាយុ ៣០ ឆ្នាំ លុះរៀបការរួច សុំប្តីទុកថែម ៣ ឆ្នាំទៀត ចំណែកហេតុផលវិញរាក់កំភែល

Share This

ស្ត្រី​កាលីហ្វ័រញ៉ា​ម្នាក់​និយាយ​ថា នាងបានរក្សាព្រហ្មចារី ដោយសូម្បី​តែស្នាមថើបដំបូងនាងក៏មិនបានស្គាល់រសជាតិ រហូតដល់នាងរៀបការនៅអាយុ ៣០ ឆ្នាំ។ អ្វីកាន់តែហួសចិត្ត ក្រោយពេលរៀបការ ប្តីរបស់នាងបានស្គាល់ត្រឹមតែស្នាមថើបដំបូង ដោយត្រូវរង់ចាំ ៣ ឆ្នាំទៀត ទើបអាចសម្ពោធព្រហ្មចារីបាន។

នារីម្នាក់នេះមានឈ្មោះថា Esther Gualtieri នាងបានធ្វើវីដេអូនិយាយអំពីការសម្រេចចិត្ត  ដែលមិនស្តាយក្រោយចំពោះរឿងនេះ។ នាងបាននិយាយថា៖ «ខ្ញុំដឹងថាវាស្តាប់ទៅហាក់ដូចជាឆ្កួត ប៉ុន្តែខ្ញុំពិតជាទើបបានស្នាមថើបដំបូងពីប្តីនៅអាយុ ៣០ ឆ្នាំពិតមែន។ វាមិនដោយសារតែខ្ញុំគ្មានជម្រើសនោះទេ ខ្ញុំគ្រាន់តែមិនចង់ថើបបុរសណាម្នាក់ ដែលមិនចង់ថើបខ្ញុំ»

កាល Gualtieri នៅវ័យក្មេង នាង​បាន​ចុះ​ហត្ថលេខា​លើ​ប័ណ្ណរក្សាភាព​បរិសុទ្ធ ដោយ​ប្តេជ្ញា​រង់ចាំ​រហូត​ដល់​ថ្ងៃរៀបការ​ទើប​រួម​ភេទ។ នាងជឿជាក់ថា វាគឺជាវិធីដ៏ល្អបំផុតសម្រាប់ការរក្សាខ្លួនប្រាណ ទុកប្រគល់ឱ្យបុរសតែម្នាក់គត់។ មកដល់ពេលនេះ នាងក៏មិនមានអារម្មណ៍មានសម្ពាធនៅពេលឃើញអ្នកជុំវិញខ្លួន គេចាប់ផ្តើមសម្ពោធខ្លួនប្រាណមុននាងជាបន្តបន្ទាប់។

ជាសំណាងល្អ ទោះមិនបានរួមភេទភ្លាមៗនៅថ្ងៃរៀបការ ប៉ុន្តែប្តីរបស់នាងយល់ពីតម្លៃដែលនាងចង់ធ្វើ ហើយសុខចិត្តរង់ចាំដល់ ៣ ឆ្នាំបន្ទាប់ទៀតទើបសម្ពោធ។ ចំពោះហេតុផលការធ្វើដូចនេះ នាងយល់ដូច្នេះថា គឺដើម្បីសុខភាពល្អ និង មិនជួបបញ្ហាលែងលះ ដូចអ្នកដែលប្រញាប់រួមភេទ។

នាងបន្ថែមទៀតថា ទោះបីជាមានការរិះគន់ និង ការវិនិច្ឆយពីអ្នកជុំវិញខ្លួនច្រើនក៏ដោយ នាងនៅតែសប្បាយចិត្តនឹងការសម្រេចចិត្តក្នុងជីវិតរបស់នាង។ ហើយការរង់ចាំដល់នាងអាយុ ៣៣ ឆ្នាំ ទើបរួមភេទជាមួយប្តី វាមានឥទ្ធិពលវិជ្ជមានទៅលើចំណង និង ទំនាក់របស់ពួកគេ ពោលធ្វើឱ្យទំនាក់ទំនងជ្រាលជ្រៅយូរអង្វែង៕

ប្រភព៖ New York Post 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ