មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ករណីអំពើហិង្សា រវាងបុរសកូនធម៌ ស្ត្រីម្ដាយធម៌ ដែលមានទំនាក់ទំនងស្នេហានឹងគ្នា មានទំនាស់ជាមួយគ្នាបង្កទៅជាអំពើហិង្សា នៅចំណុចតាមដងផ្លូវ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីជាម្ដាយធម៌ មានឈ្មោះ ស្រី វី អាយុជាង ៤០ ឆ្នាំ បានលង់ស្នេហ៍កូនធម៌ ឈ្មោះ ចំរើន អាយុ ជាង ២០ ឆ្នាំ មុខរបររត់ តាក់ស៊ី រហូតមានផ្ទៃពោះ ៨ ខែ ខណៈពេលដែលប្ដីកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដោយអ្នកទាំង ២ ស្នាក់នៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយមានទំនាក់ទំនងស្នេហា រវាងកូនធម៌ម្ដាយធម៌ រហូតមានផ្ទៃពោះ ៨ ខែ ស្រាប់តែម្ដាយធម៌ប្រើអំពើហិង្សា ទាញដុំថ្មវាយទៅលើកូនធម៌ដែលជាប្រុសស្នេហ៍ បណ្ដាលឱ្យរងរបួសបែកក្បាល ដោយសារតែបុរសជាកូនធម៌ ទៅលួចទាក់ទងមិត្ត ភក្កិ របស់ម៉ែធម៌ ហើយបបួលនាងទៅផ្ទះសំណាក់។

តាមរយៈស្ត្រីជាម្តាយធម៌ បានឱ្យដឹងថា ដើមឡើយកាលពីជាង ៤ ឆ្នាំមុន ខ្លួន និង ឈ្មោះ ចំរើន បានរាប់អានគ្នាធ្វើជាម្ដាយធម៌ និង កូនធម៌ ប្រមាណជាកន្លះខែក្រោយមកក៏ចាប់ចិត្តស្រឡាញ់គ្នា ឈានទៅបបួលគ្នាទៅ ដេកផ្ទះសំណាក់។ ក្រោយមកក៏នាំកូនធម៌មកផ្ទះបង្ហាញប្រាប់ប្ដីដោយឱ្យរាប់អានគ្នា ធ្វើជាឪពុកម្ដាយធម៌ និង កូនធម៌ តែក្រោយមកប្ដីបានជាប់ពន្ធនាគារ បន្ទាប់ពីរត់តាក់ស៊ី ដឹកជនជាតិចិនចាប់ជំរិត។
បន្ទាប់ពីប្ដីជាប់គុក ខ្លួន និង កូនធម៌ បានស្រឡាញ់គ្នា រស់នៅជាមួយគ្នាជាប្ដីប្រពន្ធដល់មានផ្ទៃពោះ ៨ ខែ។ មុនពេលកើតហេតុ ស្រាប់តែមិត្តភក្តិរបស់គាត់បានប្រាប់ថា កូនធម៌រូបនោះ បានបបួលនាងទៅដេកនៅផ្ទះសំណាក់ ហើយមិត្តភក្តិមកប្រាប់ក៏បានទៅសួរនាំកូនធម៌ ដោយខឹងពេកក៏យកដុំថ្មវាយចំក្បាលបែកឈាមហូរតែម្ដង៕

ប្រភព ៖ Town News