លេងគ្នាឯងហើយ! កណ្ដាលហ្វូងមនុស្ស តា Nawat ស្រែកទារលុយ ១៥០០ ដុល្លារដែលធ្លាប់បរិច្ចាគពី Gun Jompalang វិញ ក្រោយផ្ទុះរឿងអាស្រូវកិបលុយមូលនិធិ

Share This

នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ Gun Jompalang ដែលជា Influencer ល្បីរបស់ប្រទេសថៃ បានធ្វើសន្និសិទ្ធកាសែតមួយ បកស្រាយពីរឿងអាស្រូវមូលនិធិ ព្រោះត្រូវមហាជនសង្ស័យថាជាមូលនិធិលួចលាក់លាងលុយកខ្វក់ ក្រោយពីដឹងថា Gun Jompalang មិនមែនជាប្រធានមូលនិធិផ្ទាល់ ហើយថែមទាំងមានច្បាប់បង្វែរលុយចេញឱ្យទៅបុគ្គលផ្សេង បើសិនជាមូលនិធិបានបិទទ្វារទៀត។

យ៉ាងណាមិញ ក្នុងនោះ នៅក្នុងកណ្តាលហ្វូងអ្នកកាសែតជាច្រើន គេក៏បានឃើញវត្តមានរបស់ Nawat ដែលជាស្ថាបនិករបស់ Miss Grand International ដែរ។ Nawat បានសួរសំណួរជាច្រើនទៅកាន់ Gun Jompalang តែអ្វីដែលសំខាន់នោះ Nawat បានទារលុយដែលខ្លួនធ្លាប់បរិច្ចាគទៅកាន់មូលនិធិនេះចំនួន ៥ ម៉ឺនបាត ឬប្រមាណ ១៥០០ ដុល្លារមកវិញ ព្រោះមានអារម្មណ៍មិនសប្បាយចិត្ត មិនចង់ឱ្យក្រុមហ៊ុនរបស់ខ្លួនទៅជាប់ពាក់ព័ន្ធនឹងរឿងបែបនេះ ម្យ៉ាងទៀតក៏ខកចិត្ត ព្រោះគិតថា Gun Jompalang ជាប្រធានមូលនិធិ និងជាអ្នកចាត់ចែងលុយផ្ទាល់។

ដោយឡែក Gun Jompalang ក៏បានឆ្លើយតបទាំងមុខស្ងួតថា លុយ Nawat ដែលបានបរិច្ចាគមកនោះ វាយូរណាស់ហើយ ហើយក៏បានយកទៅធ្វើផ្លូវអស់ហើយដែរ ប៉ុន្តែបើសិនជា Nawat មិនពេញចិត្ត ខ្លួនសុខចិត្តដកលុយផ្ទាល់ខ្លួនដើម្បីឱ្យទៅវិញ មានអ្នកខ្លះប្រាប់ថាមិនអាចធ្វើដូច្នេះទេ តែខ្លួនសុខចិត្ត ព្រោះគិតថាជាការទទួលខុសត្រូវមួយ៕

ប្រភព៖ TodayLine

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

អ្នកវិទ្យាសាស្រ្តចិន ផលិតបានកាវទិព្វ អាចភ្ជាប់ឆ្អឹងបាក់បានត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់ធំដុំ

សរសើរហ្វេនៗពូកែរកនឹកណាស់! អ្នកគាំទ្រ MUC យករូបម្ចាស់មកុដ ៣ ជំនាន់ មានឈ្មោះដូចគ្នាទៅធ្វើ Meme

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

ដើរតួឯកឆ្អែតឆ្អន់ ឥលូវតារាស្រីចិនដ៏ល្បី Myolie Wu វាយលុកតំណែងថ្មីសម្ដែងជាតួម្ដាយម្ដង សមខ្លាំង!

ឆ្កែចម្រើន ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់ម្តងៗបានលុយជាង ១ ពាន់ដុល្លារ

ព័ត៌មានបន្ថែម

ឆ្កែចម្រើន ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់ម្តងៗបានលុយជាង ១ ពាន់ដុល្លារ

រំភើបណាស់ម្ហូបខ្មែរដើរបានឆ្ងាយហើយ! ចុងភៅ ណាក់ ត្រូវបានទស្សនាវដ្តីអាល្លឺម៉ង់ដ៏ល្បី ចុះផ្សាយជាមួយម្ហូបខ្មែរ

គាប់ជួនណាស់! មាតាបិតាស្ដេចថៃ មហាវិជ្ជរ៉ាឡុងកន សោយសម្បត្តិបុណ្យអស់ក្នុងខែតុលាដូចគ្នា ខុសតែថ្ងៃ និង ឆ្នាំ

សំខាន់ណាស់! រៀបការតាមប្រពៃណីហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ទើបពេញច្បាប់ នេះជាឯកសារតម្រូវ និង របៀបរបបត្រូវធ្វើ

យប់មិញឆេះម៉ូតូ ៤ គ្រឿង នៅផ្ទះជួលមុំច្បារអំពៅ អ្នកជាន់ទី ២ ភ័យពេកលោ//តចុះ បណ្ដាលឱ្យស្ល-ា/ប់ម្នាក់ របួសធ្ងន់ ៣ នាក់

នាយករដ្ឋមន្ត្រីថៃ បានលុបចោលមិនចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី លេីកហេតុផលកាន់ទុក្ខមាតាស្ដេចថៃសុគត

ព្រោះជាមនុស្សល្អ! អតីតបុគ្គលិក និង មហាជនមួួយចំនួននៅបាត់ដំបង ចង់ឱ្យម្ចាស់ផ្សារ ហេង ឆាយលី បើកទទួលជំនួយ

ពុ-ទ្ធោ! ឡានក្រុងដឹកមនុស្ស ៤១ នាក់ ប៉ះជាមួយម៉ូតូលើផ្លូវផ្ទុះឆេះស្លា-/ប់មនុស្ស ២០ នាក់ នៅឥណ្ឌា

ស្វែងរកព័ត៌មាន​ ឬវីដេអូ