ខួបកំណើតឆ្នាំនេះ Om Akapan ទម្លាយពាក្យក្នុងចិត្តមួយទៅកាន់អ្នកគាំទ្រយ៉ាងរំជួលចិត្ត ខណៈកំពុងតតាំងនឹងជំងឺមហារីក
មហាជនមួយចំនួនប្រាកដជាបានជ្រាបមកហើយពីស្ថានភាពជំងឺរបស់តារាសម្តែងប្រុស Om Akapan ដោយពេលនេះលោកមិនទាន់បានជាសះស្បើយនោះទេពីជំងឺមហារីក។ ចំណែកការងារសិល្បៈក៏ដូចគ្នា លោកក៏មិនអាចមកចូលរួមសម្តែងដូចមុនបានដែរ រហូតធ្វើឱ្យអ្នកគាំទ្រមានក្តីនឹក និង បារម្ភខ្លាំង។
ដោយឡែក អ្វីដែលអ្នកគាំទ្រស្រណោះបំផុតនោះគឺ ធ្លាប់តែថ្ងៃកំណើតមានហ្វេនៗមិត្តៗនៅក្បែរ និង ដើរទៅណាមកណាបានតាមចិត្ត តែថ្ងៃកំណើតឆ្នាំនេះ Om Akapan បានត្រឹមបង្ហោះសារខណៈខ្លួនកំពុងតែឈឺផ្តាំទៅកាន់អ្នកគាំទ្រថា ៖ «កន្លងទៅមួយឆ្នាំទៀតហើយ ខ្ញុំនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់»។
យ៉ាងណាមិញ គ្រាន់តែឃើញសារនេះហើយ ឃើញមានអ្នកគាំទ្ររបស់លោកជាច្រើនបានចូលទៅខមមិនជូនពរលោកជាបន្តបន្ទាប់ និង លើកទឹកចិត្តលោកឱ្យខំតតាំងជាមួយជំងឺដ៏កំណាចមួយនេះឱ្យខាងតែបានផងដែរ៕