ទីបំផុត! ក្មេងស្រីអាយុ ១៣ ឆ្នាំ ដែលរត់ចេញពីផ្ទះត្រូវសមត្ថកិច្ចរកឃើញហើយ មូលហេតុព្រោះខឹងម្ដាយស្ដីបន្ទោសរឿងអត់ចូលសាលា

Share This

នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរកឃើញក្មេងស្រីអាយុ ១៣ ឆ្នាំ ដែលរត់ចេញពីផ្ទះ និង បានប្រគល់ជូនឪពុកម្តាយវិញហើយ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល១៣:១២ នាទី មានករណីក្មេងស្រីឈ្មោះ រុណ ចន្ទរស្មី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី ៨C2 វិទ្យាល័យបាក់ទូក បានរត់ចេញពីផ្ទះ បង្កឱ្យអាណាព្យាបាលព្រួយបារម្ភ និង បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី ៣ ដើម្បីឱ្យជួយស្រាវជ្រាវយកត្រឡប់មកផ្ទះវិញ។

ក្រោយទទួលបានដំណឹងនេះ នៅម៉ោងប្រហែល ១២:៤០ នាទី នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើ និង បានប្រគល់ជូនក្រុមគ្រួសារវិញហើយ ខណៈបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និង តាមការបញ្ជាក់អះអាងរបស់លោកស្រី សេក ស៊ុនណារី អាយុ ៧២ ឆ្នាំ ជនជាតិខ្មែរ ជាអាណាព្យាបាលរបស់ក្មេងស្រីបានបញ្ជាក់អះអាងថា៖ «មូលហេតុចៅស្រីគាត់ចេញពីផ្ទះ ដោយសារខឹងនឹងម្ដាយវាស្ដីបន្ទោសឱ្យថាអត់ដែលចូលសាលារៀន ទើបវាចេញពីផ្ទះដោយបន្សល់ទុកសំបុត្រ ១ សន្លឹក (មានខ្លឹមសារថាម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយ)»

ស្របគ្នានេះ សមត្ថកិច្ចក៏បានចុះទៅដល់វិទ្យាល័យបាក់ទូក និង ជួបនឹងអ្នកគ្រូប្រចាំថ្នាក់បានបញ្ជាក់ថា សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់អាណាព្យាបាលជាដំណឹង៕

ប្រភព និង រូបភាព ៖ ស៊ន សុភក្ត្រ-Sorn Sopheak

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

៥ ចំណុចបង្ហាញថា ហ្វីយ៉ាតា ឈ្នះសម្រាប់ប្រជាជនកម្ពុជា ទោះមិនចូល Top ក្នុងកម្មវិធី Miss Universe

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

ព័ត៌មានបន្ថែម

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វែងរកព័ត៌មាន​ ឬវីដេអូ