ថ្មីៗនេះនៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ មានការចែកចាយរឿងរ៉ាវរបស់ស្រ្តីម្នាក់ ដែលកើតទុក្ខស្អិតទ្រូង ព្រោះតែប៉ះប្តីកម្លាំងសេះ ចាត់ការរឿងលើគ្រែ ១ ខែ ៣០ ថ្ងៃ គ្មានឱ្យនាងបានសម្រាក ថែមទាំងគំរាមនាងទៀត។
តាមព័ត៌មានបានឱ្យដឹងថា ប្តីរបស់នាងតែងតែចង់រួមរ័ក្សជាប្រចាំ ដំបូងឡើយដោយសារតែស្រឡាញ់ទើបនាងយល់ព្រម ដោយប្តីចាត់ការ ១ ខែ ៣០ ថ្ងៃពេញ។ នាងពិតជាហត់នឿយខ្លាំងណាស់ នាងមកពីធ្វើការមិនបានសម្រាកឡើយ ហើយនាងក៏បានយករឿងនេះទៅនិយាយជាមួយប្តី តែប្តីគំរាមនាងថានឹងមានអ្នកថ្មី ហើយនឹងយកកូនស្រីអាយុ ២ ឆ្នាំទៅជាមួយ។
យ៉ាងណាមិញ ក្រោយមកនាងក៏ចរចាជាមួយប្តីនៅសល់ ២៥ ថ្ងៃក្នុងមួយខែ រហូតមកដល់ ១៥ ថ្ងៃក្នុងមួយខែ ចុងក្រោយក៏នៅសល់ ២ ថ្ងៃក្នុងមួយសប្តាហ៍។ ទោះយ៉ាងណាក៏ដោយនាងក៏នៅតែហត់នឿយ ព្រោះនៅពេលដែលនាងបដិសេធ ប្តីក៏តែងតែគំរាមនាងរហូត៕
ប្រភព៖ Kapook