រំភើបខ្លាំង! ស្ពានអាកាសទី ៧ សង់បន្ថែមលើស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ
គម្រោងសាងសង់ស្ពានអាកាសបន្ថែមទៀត លើស្ពានអាកាសក្បាលថ្នល់ កំពុងសម្រុកសាងសង់យ៉ាងសកម្មដើម្បីឱ្យចប់ជាស្ថាពរមុនឆ្នាំ ២០១៩ នេះ ។ មន្ទីរសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែមនេះ គឺសង់ពីមហាវិថីព្រះមុនីវង្សបត់ឆ្វេងឡើងមកស្ពានអាកាសឆ្ពោះទៅមហាវិថី ព្រះនរោត្តម ។ គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង ១ ខ្សែនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូឆ្នាំ២០១៩នេះ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ
រូបភាព ៖ មន្ទីរសាធារណាការ និង ដឹកជញ្ជូន