(វីដេអូ)​ ធ្លាប់តែជាមនុស្សពូកែវោហារ ឥលូវពិធីករវ័យក្មេង ដេវិដ ត្រូវសម្រាកពេទ្យព្យាបាលជំងឺ ក្រោយវះកាត់សាច់ដុះបំពង់-ក

Share This

អ្នកគាំទ្រនិយមតាមដានពីពិធីករមានប្រជាប្រិយភាព លោក ទ្រីវ ដេវិដ ច្បាស់ជាបានជ្រាបហើយ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ លោកបានផ្តល់ដំណឹងពីការផ្អាកទទួលការងារមួយរយៈធំ ខណៈមានបញ្ហាសុខភាព។ ក្នុងការប្រកាសដំណឹងពីការផ្អាកការងារមួយរយៈនោះ លោក ទ្រីវ ដេវិដ ក៏មិនបានបញ្ជាក់ថា លោកមានបញ្ហាសុខភាពផ្នែកអ្វីនោះឡើយ ដែលធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិជាច្រើនបានបង្ហាញការព្រួយបារម្ភដល់លោកយ៉ាងខ្លាំង។

បើទោះជាមិនបានប្រាប់ពីស្ថានភាពសុខទុក្ខនៅពេលនេះដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែបើតាមការបង្ហោះវីដេអូពីមិត្តភក្តិ ដែលបានទៅសួរសុខទុក្ខលោក បានឱ្យឃើញថា ពេលនេះលោក ទ្រីវ ដេវិដ កំពុងសម្រាកព្យាបាលនៅមន្ទីរ ដោយបង្ហាញអាការមិនសូវជានិយាយស្តីនោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រលើកឡើងថា លោកអាចនឹងមានបញ្ហាសុខភាពផ្នែកបំពង់កក៏ថាបាន។

យ៉ាងណាមិញ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក ដេវិដ បានជម្រាបពីស្ថានភាពជំងឺរបស់លោកយ៉ាងច្បាស់ហើយ ដោយលោកត្រូវធ្វើការវះកាត់ដុះសាច់បំពង់ក ក៏ព្រោះករណីរបស់លោក គឺដុះសាច់ធំ ដូច្នេះបើទុកយូរអាចគ្រោះថ្នាក់បំផុត ប៉ុន្តែពេលនេះ លោកក៏បានវះកាត់រួចរាល់ហើយដែរ និង កំពុងបន្តសម្រាបកព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយទទួលបានដំណឹងជំងឺច្បាស់លាស់របស់ លោក ដេវិដ ហើយនោះ អ្នកគាំទ្រក៏កាន់តែបង្ហាញក្តីបារម្ភដល់លោក ដោយបំពង់ក គឺជាកន្លែងសំខាន់នៃអាជីពជាពិធីករ។ យ៉ាងណាមិញ អ្នកគាំទ្រសង្ឃឹមថា លោកនឹងឆាប់ជាសះស្បើយ ព្រមទាំងបានវិលចូលសិល្បៈឆាប់ៗវិញផងដែរ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ត្រូវដងត្រូវផ្លែគ្នាណាស់! វេហាហ៍ និង ភរិយា មាស សាលី ចេញវីដេអូម្ដងៗ ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រឡាញ់ជិតដិតគ្នា ដូចសាច់ឈាមបង្កើត

ភ្ញាក់ផ្អើល! ស្ថាប័ន MUC ប្រកាសថា សុគា គឹមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

កំពុងពេញនិយម! ប្រុសៗនៅជប៉ុន ឥលូវនាំគ្នាទៅសាឡនតែងខ្លួនជាមនុស្សស្រី ព្រោះចង់គេចពីសម្ពាធការងារ

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

ព័ត៌មានបន្ថែម

ត្រូវដងត្រូវផ្លែគ្នាណាស់! វេហាហ៍ និង ភរិយា មាស សាលី ចេញវីដេអូម្ដងៗ ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រឡាញ់ជិតដិតគ្នា ដូចសាច់ឈាមបង្កើត

ភ្ញាក់ផ្អើល! ស្ថាប័ន MUC ប្រកាសថា សុគា គឹមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

រកឯណាបាន! ជិតដល់ថ្ងៃមង្គល សយ រតនៈ នាំគូដណ្ដឹងរូបស្រស់ ប៉ាច គីមមួយ ទៅវះកាត់កែកុនសម្រស់បន្ថែមត្រង់ចំណុចនេះ

(វីដេអូ) ស្ងាត់ៗ តារាស្រីរៀមច្បង ស្វែង សុជាតា ប្រកាសរៀបការឆាប់ៗ នឹងកូនកំលោះរូបសង្ហាម្នាក់

រ៉េត សារីតា ស្ងើចសរសើរការលះបង់របស់ កុយ អេនណា អស់ពីចិត្ត ព្រោះបើប្ដូរមកជានាងវិញ កុំថាឡើយដើរ សូម្បីជិះម៉ូតូក៏ទៅមិនរួចដែរ

លីម តិចម៉េង រកមេធាវីចាត់ការតាមច្បាប់ ក្រោយត្រូវបុគ្គលម្នាក់ បំពានដល់ការរស់នៅជីវិតឯកជន និង មានក្ដីបារម្ភខ្លាំងពីសុវត្ថិភាព

ស្វែងរកព័ត៌មាន​ ឬវីដេអូ