ក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក (Plus 855 Music) បានបើកសម្ពោធជាផ្លូវការ

Share This

Plus 855 Music (+855) ជាក្រុមហ៊ុនតន្ត្រីឈានមុខមួយ បានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រោមវត្តមាននាយកប្រតិបត្តិ សិល្បករ សិល្បការិនី និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលកម្មវិធីដ៏វិសេសនេះ បានប្រព្រឹត្តិទៅនៅ Oakwood Premier Phnom Penh។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យតន្ត្រីក្នុងប្រទេសកម្ពុជា ជាសញ្ញាណនាំមកនូវភាពរីករាយ ការកម្សាន្តអារម្មណ៍ដ៏សម្បូរបែប តាមរយៈការផលិតនូវបទចម្រៀងរសជាតិថ្មីដ៏មានគុណភាព។

លោក ស៊ីវ រិទ្ធី នាយកប្រត្តិបត្តិ និង ជាស្ថាបនិក Plus 855 Music បានថ្លែងពីគោលបំណង នៃការបង្កើតផលិតកម្មថ្មីមួយនេះ ព្រមទាំងបង្ហើបខ្លះៗពីចំណុចខ្លាំងៗ ដែលអាចនាំឱ្យក្រុមហ៊ុនតន្ត្រីរបស់ខ្លួន អាចប្រកួតប្រជែងនៅលើទីផ្សារសព្វថ្ងៃបាន។

«ដោយសារតែខ្ញុំបានចាប់ផ្ដើមពី DJ & Music Producer ម្នាក់ទើបខ្ញុំមានមូលដ្ធានគ្រឹះជាមួយតន្ត្រីហើយ ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអ្វីដែលថ្មី។ Plus 855 Music ជាផ្ទះថ្មីសមររាប់សិល្បករ ត្រូវបានបង្កើតឡើងកំឡុងឆ្នាំ ២០២៤ ហើយ La Cima Cartel គឺជាក្រុមចម្រៀងបុរសដំបូង ដែលបានចាប់ផ្ដើមដំណើររួមគ្នាជាមួយគ្នា» លោក ស៊ីវ រិទ្ធី ថ្លែង។

លោកបានបន្តថា ៖ «លើសពីនេះទៅទៀត Plus 855 Music ក៏មានចក្ខុវិស័យក្នុងការ បើកឱកាសស្វាគមន៍ សិល្បករ សិល្បការិនីដែលមានឆន្ទៈ ចង់ចាប់ផ្ដើមក្នុងវិស័យសិល្បៈ មិនថាពួកគាត់ធ្លាប់ឆ្លងកាត់ការប្រឡង ឬ មិនធ្លាប់ក្ដី ដើម្បីឲ្យពូកគាត់បានមកប្រើប្រាស់ទេពកោសល្យដែលពួកគាត់មាន និង ដុសខាតពង្រឹងបន្ថែមឲ្យសមត្ថភាពសិល្បៈពូកគាត់ ឈានទៅដល់ស្ដង់ដាល្អមូយ ជាមួយ Plus 855 Music »

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយកបានថ្លែងអំណរគុណទៅដល់ ដៃគូវិនិយោគ ដៃគូសហការ អ្នកគាំទ្រ ជាពិសេសសិល្បករ និង ក្រុមការងារ Plus 855 Music ទាំងអស់ដែលបានចាប់ផ្ដើមដំណើរនេះរួមគ្នា ព្រមទាំងជឿជាក់លើគ្នា ទោះបីជាបច្ចុប្បន្តយើងកំពុងតែនៅក្នុងភាពមិនទាន់ល្អឥតខ្ចោះក៏ដោយ ពួគយើងនឹងឆ្ពោះទៅកាន់គោលដៅរួម ក៏ដូចជារបកគំហើញថ្មីៗ ធ្វើឲ្យវប្បធម៌ និងឧស្សាហ៍កម្មតន្រ្តីក្នុងស្រុកមានស្តង់ដារមួយ ដែលគ្រប់គ្នាតែងទន្ទឹងចង់បាន។

គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមចម្រៀង La Cima Cartel មានសមាជិកសរុប ៧ រូប – YCN Tomie, YCN Rakkhie, YCN Dizzy, Meezy, Hasha, All3rgy និង Mut Phearin ក៏មានសិល្បករទោលចំនួន ៣ រូបបន្ថែមផងដែរ ដូចជា Dylux, Chan SreyKhouch និង Monetrey Ek ដែលពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថែមនូវរសជាតិតន្រ្តីប្លែកៗជាច្រើនដល់បណ្ដាលអ្នកគាំទ្រនារពេលខាងមុខ៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ