នាំគ្នាទៅលេងវិញទៅ ! កំពង់សោមទីកន្លែងធ្លាប់ល្បីល្បាញ ពីមុនវិលមកវិញហើយ
ពេលនឹកចង់ទៅលេងទឹកសមុទ្រគ្រប់គ្នាតែងគិតដល់ខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្រៃលែង ។ ក្រោយមកខេត្តដ៏ល្បីល្បាញនេះ ចាប់ផ្ដើមមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនោះលើសំណង់អគារខ្ពស់ៗ សណ្ឋាគារ កាស៊ីណូថ្មីៗជាច្រើន ហើយស្របពេលនោះការបំពុលបរិស្ថានក៏ចាប់ផ្ដើមកើតឡើង ។ ពលរដ្ឋខ្មែរចាប់មិនភ្លេចឡើយ គឺការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដ៏ស្រស់ស្អាត ជាហេតុធ្វើឲ្យកំណើនអ្នកចង់ទៅលេងកម្សាន្តនៅទីនោះចាប់ផ្ដើមថយចុះ ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចាប់ផ្ដើមលូកដៃដោះស្រាយបញ្ហាការបំពុលបរិស្ថានទៅលើឆ្នេរ និង ទឹកសមុទ្រនៅខេត្តព្រះសីហនុ រហូតទទួលបានជោគជ័យ ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកឧត្ដម ជា សុផារ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញអំពីការវិលត្រឡប់មកប្រក្រតី នៃទឹកសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ក្រោយទទួលរងការបំពុលយ៉ាងធ្ងន់ធ្ងរកន្លងមក ៕
សូមទៅទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ រាជ