គ្រាន់តែឃើញទេសភាពនៅភូមិកសិទេសចរណ៍កម្ពុជា ចង់ទៅលេងឱ្យដល់កន្លែងភ្លាម !
ដើម្បីផ្លាស់ប្តូរបរិយាកាសរបស់ភ្ញៀវទេសចរ ដែលទៅទស្សនាប្រាសាទបុរាណនានានៅខេត្តសៀមរាបនោះ ការរៀបចំសោភណ្ឌភាពលំនៅដ្ឋានឱ្យទៅជាភូមិកសិទេសចរណ៍កម្ពុជា នៅពេលនេះកំពុងទទួលបានការទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងខ្លាំង ។
ភូមិកសិទេសចរណ៍កម្ពុជា ស្ថិតនៅក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅទីនោះបាន ផ្តល់ជូននូវទិសដៅទេសចរណ៍ជាលើកដំបូង ជាមួយនឹងអ្វីៗជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរទស្សនា ។ នៅតាមភូមិឋានអ្នកស្រុក មានដាំសួនច្បារចម្រុះពណ៌ មានសួនបន្លែ មានទេសភាព សួនដំណាំ វាលស្រែ ចម្ការសម្រាប់ភ្ញៀវទេសចរទស្សនា ។
នៅក្នុងភូមិកសិទេសចរណ៍កម្ពុជានោះ ភ្ញៀវទេសចរនឹងជួបប្រទះនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ជាច្រើននៃជីវិតនៅតាមជនបទក្នុងប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយកសិករ និង សិប្បករក្នុងស្រុកចូលរួមក្នុងសកម្មភាពកសិកម្ម ការរៀនសូត្រពីការរៀបចំម្ហូបក្នុងស្រុកមើលសត្វព្រៃ និង ស្វែងយល់ពីសិល្បៈ និង វប្បធម៌ប្រពៃណីខ្មែរដ៏សម្បូរបែប ៕
ដោយ៖សុថាត់ (ប្រភពៈទេសចរណ៍-Tourism )