កាំពីជារមណីយដ្ឋានដ៏ទាក់ទាញ នៅខេត្តក្រចេះ
កាំពីជាកន្លែង ដ៏ទាក់ទាញបែបធម្មជាតិមួយ ដែលមានទីតាំងនៅតាមបណ្ដោយទន្លេមេគង្គ ចម្ងាយ១៦គីឡូម៉ែត្រពីក្រុងក្រចេះ និង ខាងជើង ១គីឡូម៉ែត្រពីអន្លង់ផ្សោតកាំពី ។ រមណីយដ្ឋានព្រែកកាំពីមានទីតាំងស្ថិតនៅក្នុង ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
កាំពីជាប្រជុំកោះតូចមួយ ដែលមានដីខ្សាច់ស្រស់ស្អាត និង ស្ទឹង ដែលភ្ញៀវទេសចរអាចងូតទឹក និងហែលលេងកម្សាន្តមុនពេលពិសាអាហារ នៅលើរោងលើផ្ទៃទឹក ដែលធ្វើជាជួរនៅតាមបណ្ដោយស្ទឹង។ កាំពីជាកន្លែងដ៏ទាក់ទាញប្រចាំរដូវ ហើយភ្ញៀវទេសចរអាចទៅទស្សនាបាន នៅរដូវទឹកស្រកពិសេសនៅក្នុងរដូវប្រាំងចាប់ពីខែមករា ដល់ ខែឧសភា ឬអាស្រ័យទៅតាមពេលវេលាជាក់ស្ដែងណាមួយ ។
រមណីយដ្ឋានព្រែកកាំពីជាតំបន់ទេសចរ ដ៏មានប្រជាប្រិយបំផុតក្នុងខេត្តក្រចេះ សម្រាប់គ្រួសារខ្មែរនាពេលចុងសប្ដាហ៍ និង ពេលបុណ្យជាតិធំៗ ៕
ដោយ៖សុថាត់