ទៅលេងភ្នំហាន់ជ័យញឹកញាប់ដែរ តែអត់ដែលដឹងថា មានរមណីយដ្ឋានស្អាតបែបនេះសោះ !
បើភ្ញៀវទេសចរ បានទៅដល់ខេត្តកំពង់ចាម គួរឆៀងចូលទៅលម្ហែកាយនៅរមណីយដ្ឋានឫស្សីហាន់ជ័យម្តង ព្រោះនៅទីនោះប្រមូលផ្តុំទៅដោយទេសភាពធម្មជាតិ ស្រូបខ្យល់ល្អបរិសុទ្ធនៃជំនោរមាត់ទន្លេមេគង្គពីលើកំពូលភ្នំហាន់ជ័យយ៉ាងស្រស់ស្អាត ដែលមានសំណង់ប្លែកៗគួរឱ្យទាក់ទាញក្រៃលែង ។
នៅក្នុងរមណីយដ្ឋាននេះទាំងមូល សំណង់ស្ទើរតែទាំងអស់ត្រូវបានគេសាងសង់អំពីឫស្សីយ៉ាងទាក់ទាញ គួរឱ្យចង់ទៅសម្រាកលម្ហែកាយ ។ ក្រៅពីជាកន្លែងសម្រាកលម្ហែកាយនោះ រមណីយដ្ឋានឫស្សីហាន់ជ័យ ក៏ជាទីកន្លែងសមាធិយ៉ាងស្ងប់ស្ងាត់ទៀតផង ។ រមណីយដ្ឋានឫស្សីហាន់ជ័យនេះ ស្ថិតនៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្បែរតំបន់ភ្នំហាន់ជ័យ ៕
ដោយ៖សុថាត់