តោះទៅបោះតង់ អាំងសាច់ នៅរមណីយដ្ឋានកំពតឋានសួគ៌
នៅខេត្តកំពតមានរមណីយដ្ឋានប្រណិតៗជាច្រើន កំពុងរងចាំស្វាគមន៍ ភ្ញៀវទេសចរ ដែលទៅលេងខេត្តដ៏មានប្រជាប្រិយមួយនេះ ក្នុងនោះការបោះតង់ សំរាកលំហែរកាយនៅតាមរមណីយដ្ឋាននានាកំពុងមានការពេញនិយមខ្លាំងផងដែរ ។
កំពតឋានសួគ៌ ជាជម្រើសថ្មីមួយ និង កំពុងពេញនិយមពីសំណាក់ភ្ញៀវទេសចរ ដែលនិយមការបោះតង់ អាំងសាច់ សម្រាកលំហែរកាយនៅលើទឹកដី ខេត្តកំពត ព្រោះនៅទីនោះ មានអាកាសធាតុមាត់សមុទ្រ ប្រកបទៅដោយខ្យល់អាកាសល្អបរិសុទ្ធ គួរជាទីមនោរម្យ ក្រៃលែង ។
កំពតឋានសួគ៌ ជាទីប្រជុំទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា ផ្ទះស្នាក់លំហែកាយ កន្លែងបោះតង់ កោះព្នង និង សកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត ។ រមណីយដ្ឋានកំពតឋានសួគ៌ គឺហុំព័ន្ធទៅដោយដៃសមុទ្រ ភ្នំ និង មានសួនលំហែរលើទឹកផងដែរ ហើយកាន់តែពិសេសទៅទៀតនោះគឺ មាន ផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ភ្ញៀវទេសចរ ។
រមណីយដ្ឋាន កំពតឋានសួគ៌ ស្ថិតនៅក្នុង ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ មានចម្ងាយប្រមាណជា ៦ គីឡូម៉ែតពីក្រុងកំពត ៕
ឪ
ដោយ៖សុថាត់