អត់ដែលដឹងថា នៅស្រុកកំពង់សៀមមានសួនកម្សាន្តស្រស់ស្អាតយ៉ាងនេះសោះ !
ប្រសិនបើភ្ញៀវទេសចរ ឬ អ្នកដំណើរទាំងឡាយបានទៅដល់ទឹកដីនៃខេត្តកំពង់ចាមហើយនោះគួរតែឆៀងទៅកម្សាន្ត ឬ សម្រាកលម្ហែកាយនៅសួនមុនីម្តង ពិតជាមិនធ្វើឱ្យភ្ញៀវទេសចរខុសបំណងឡើយ ។
សួនមុនីនេះ មានទីតាំងស្ថិតនៅ ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅទីនោះមានទេសភាពពណ៌បៃតងយ៉ាងស្រស់បំព្រង គ្រប់រដូវកាល មានខ្យល់អាកាសបរិសុទ្ធ ទេសភាពដ៍ស្រស់ស្អាត មានសួនច្បាររំលេចដោយបុប្ផាចម្រុះពណ៌ ព្រមទាំងមានអាងហែលទឹកយ៉ាងស្រស់ស្អាតរងចាំស្វាគមន៍លោកអ្នកគ្រប់ពេល ។
នៅក្នុងបរិវេណ សួនមុនី នេះដែរ គេសង្កេតឃើញមានភ្ញៀវចូលទៅលម្ហែកាយ ឥតដាច់ ដែលភ្ញៀវខ្លះចូលពិសាអាហារ មានភ្ញៀវខ្លះថតរូបនៅតាមសួនច្បារចម្រុះពណ៌យ៉ាងសប្បាយរីករាយ ៕
ដោយ៖សុថាត់