ស្អាតកប់ ទេសភាពទឹកធ្លាក់អូរទឹកចោល
ទឹកធ្លាក់អូរទឹកចោល មានទីតាំងនៅភាគខាងលិចនៃច្រកអន្តរជាតិអូរស្មាច់ប្រមាណជា២០គីឡូម៉ែត្រ ស្ថិតនៅក្នុង ភូមីថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ទឹកធ្លាក់ អូរទឹកចោល មានប្រភព ពីទឹកស្ទឹងខាងលើហូរមកពីប្រទេសថៃ តាមបណ្តោយស្ទឹងតូចមួយ រហួតមកដល់ដំណាក់ទីមួយមានកម្ពស់ប្រមាណជា ១-២ ម៉ែត្រ នឹងហូរបន្តទៅដំណាក់ទី ២ មានកម្ពស់ប្រមាណជាង ១០ មែត្រ និង បន្តធ្លាក់ទៅដំណាក់ខាងក្រោម ដែលមានកម្ពស់ជាង ១០ មែត្រទៀត ។ ទឹកធ្លាក់អូរទឹកចោល មានសម្រស់មួយបែប មើលទៅមានការទាក់ទាញខ្លាំង៕
ដោយ៖សុថាត់ ( ប្រភពៈ ពនេចរថតរូប )