តស់ណាត់គ្នា! ដើរលម្ហែជុំគ្រួសារ ក្នុងព្រឹត្តិការណ៍ SunWalk ដើម្បីទទួលបទពិសោធជីវិតដ៏ស្រស់បំព្រង
ប្រឹងប្រែងធ្វើការហត់នឿយពេញមួយសប្ដាហ៍ ជឿជាក់ថាប្រាកដជាស្រេ្តស ធុញថប់ តានតឹង ចង់រកពេលវេលាចុងសប្ដាហ៍ដើម្បីរំសាយអារម្មណ៍ពីការហត់នឿយមិនខាន តែបញ្ហាស្ថិតនៅត្រង់មិនដឹងទៅទីណា។
ឈប់បារម្ភទៅ បើទំនេរអត់មានកន្លែងទៅ ហើយចង់បានមិត្តភក្ដិថ្មីៗ និង ទទួលបានបទពិសោធដ៏ល្អនោះ គឺអាចចូលរួមដើរលម្ហែមួយថ្ងៃពេញ ជាមួយការស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធបែបធម្មជាតិពិតៗពីតំបន់ជាយទីក្រុងភ្នំពេញ នៅក្នុងកម្មវិធី SunWalk ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី ២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅបរិវេណភូមិដើមប្រង់ ស្ថិតក្នុងទីតាំងភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (ម្តុំភ្នំរាប និង ភ្នំបាសិត) ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច។
SunWalk ជាព្រឹត្តិការណ៍មួយ ដែលលើកកម្ពស់ការដើររួមគ្នាដើម្បីសុខភាពពីថ្ងៃរះដល់ថ្ងៃលិច និង ការចូលរួមសកម្មភាពសប្បាយៗជាមួយមិត្តភក្តិ និង មនុស្សជាទីស្រឡាញ់។ មិនថាអ្នក Single អ្នកមានគូ អ្នកមានគ្រួសារ អាចណាត់គ្នាទៅចូលរួមដើរកម្សាន្តជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់បាន ព្រោះថា SunWalk រៀបចំឡើង ដើម្បីលើកទឹកចិត្តដល់ការធ្វើលំហាត់ប្រាណ ការរឹតចំណងមិត្តភាព ការបង្កើត ទំនាក់ទំនង និង ការបង្កើតបទពិសោធ ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ។
ក្រៅពីនោះ SunWalk ក៏មានសកម្មភាពសប្បាយៗជាច្រើន ដែលនឹងធ្វើឱ្យការដើរកាន់តែរីករាយប្រកបដោយសុខុមាលភាព និង ដើម្បីជំរុញឱ្យអ្នកទាំងអស់គ្នា ទទួលយកបរិបទនៃការរស់នៅដែលមានសភាពសកម្មជាងមុន និង លើកទឹកចិត្តអ្នកចូលរួមឱ្យបានជួបជុំជាមួយក្រុមគ្រួសារ មិត្តភកិ្ត មនុស្សជាទីស្រឡាញ់ និង បង្ហាញពីអត្ថប្រយោជន៍នៃការដើរ ដើម្បីបង្កើនសុខុមាលភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត៕
ព័ត៌មានលម្អិត សូមចូលទៅកាន់ ៖ https://t.me/+KCZTETB9I3FlZjZl
ទីតាំង ៖ ស្ថិតក្នុងទីតាំងភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (ម្តុំភ្នំរាប និង ភ្នំបាសិត)
Google map : https://maps.app.goo.gl/8DLpyACUKhU2ssux9?g_st=ic
រៀបចំដោយ ៖ ក្រុមហ៊ុន MSA Marketing Solutions Asia Ltd.