ទៅខេត្តកំពង់ធំ កុំភ្លេចទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ បឹងក្រញាក
អេកូរទេសចរណ៍ រស្មីគិរីបឹងក្រញាក ជារមណីយដ្ឋានធម្មជាតិ ដែលស្ថិតនៅ ភូមិពីរគិរីបឹងក្រញាក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានបង្កើតឡើង ដោយសហគមន៍មូលដ្ឋាននេះផ្ទាល់ដើម្បីសំដៅទាក់ទាញភ្ញៀវទេសចរ និង លើកកំពស់ជីវភាពរបស់ប្រជាជននៅសហគមន៍នេះផង ។
រមណីយដ្ឋាន រស្មីគិរីបឹងក្រញាកមាន សេវាកម្សាន្ត ខ្សែរ៉តសម្រាប់ជិះកម្សាន្ត នៅតំបន់ អេកូទេសចរណ៍ មានទូកជិះលម្ហែកាយ ព្រមទាំងមាន ម្ហូបអាហារយ៉ាងឆ្ងាញ់ពិសារ ក្នុងតម្លៃសមរម្យទៀតផង ក្រៅពីនេះ សហគមន៍ក៏មានអាហារសហគមន៍បីពេលក្នុងមួយថ្ងៃ និង មានផ្ទះសំណាក់សហគមន៍ទៀតផង ។
នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬ ថ្ងៃបុណ្យជាតិម្តងៗ សហគមន៍ទេសចរណ៍ រស្មីគីរីបឹងក្រញាក បានទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក និង បរទេស រាប់រយនាក់ ដែលបានចូលទៅសម្រាកលម្ហែកាយនៅទីនោះ ៕
ដោយ៖សុថាត់