Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មិននឹកស្មានថា មានប្រាសាទបុរាណបង្កប់ខ្លួននៅក្នុងព្រៃឡង់យ៉ាងជ្រៅបែបនេះសោះ !
ទៅណា

មិននឹកស្មានថា មានប្រាសាទបុរាណបង្កប់ខ្លួននៅក្នុងព្រៃឡង់យ៉ាងជ្រៅបែបនេះសោះ !

ធ្នូ ៣, ២០១៧

ប្រាសាទត្រពាំងប្រើស ជាប្រាសាទបុរាណមួយ ដែលបង្កប់នៅក្នុងតំបន់ព្រៃឡង់ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ និង ខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ង ឃុំសុខចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅក្នុងដំណើរចុះទៅពិនិត្យមើលប្រាសាទនេះ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សចូលរួមការពារសម្បត្តិធម្មជាតិនៅក្នុងតំបន់ព្រៃឡង់រួមទាំងប្រាសាទបុរាណ ដែលស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិនេះ ដើម្បីទុកសម្រាប់ការសិក្សា ស្រាវជ្រាវ និង ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និង បម្រើឱ្យវិស័យទេសចរណ៍។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តការពង្រឹងកិច្ចការពារធនធានធម្មជាតិ ក៏ដូចជាពង្រឹងជីវភាពសហគមន៍មូលដ្ឋាន តាមរយៈទេសចរណ៍ធម្មជាតិ ។ ប្រាសាទត្រពាំងប្រើសមាន ៣ប្រាសាទតម្រៀបគ្នាគឺនៅទទឹងថ្ងៃ បែរមុខទៅទិសខាងកើត នៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រមានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស ដែល មានចម្ងាយពីភ្នំជីប្រមាណជា ៥ គីឡូម៉ែត្រ ។

បើយោងតាមឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទនេះគឺត្រូវបានគេដាក់ឈ្មោះថា ប្រាសាទត្រពាំងប្រើស សាងអំពីឥដ្ឋ គ្រឹះរបស់ប្រាសាទ សាងសង់អំពីថ្មបាយក្រៀម បែរមុខទៅទិសឦសាន បច្ចុប្បន្នត្រូវបានបាក់បែកស្ទើរតែទាំងស្រុង ។ តួប្រាសាទត្រូវបានបាក់មួយចំហៀង នៅផ្នែកខាងក្រោម សសរពេជ្រមានរាងមូល ហោជាងមានរាងក្រចកសេះ ។ តាមការស្រាវជ្រាវបឋមនៃអ្នកបុរាណវិទ្យា ប្រាសាទត្រពាំងប្រើស ត្រូវបានគេសន្និដ្ឋានថា កសាងនៅក្នុងអំឡុងចុងសតវត្សទី៨ និង អាចស្ថិតនៅក្នុងរចនាបទកំពង់ព្រះ ដែលជាប្រាសាទស្ថិតនៅចុងសម័យចេនឡា ប្រាសាទនេះស្ថិតនៅចម្ងាយ ៣៦គីឡូម៉ែត្រ ពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ ។

ទោះបីជាប្រាសាទនេះ នៅក្នុងព្រៃយ៉ាងណាក្តី ប៉ុន្តែភ្ញៀវទេសចរជាតិ និង អន្តរជាតិមួយចំនួនបានទៅដល់តាមរយៈការធ្វើដំណើរ តាមយានយន្តផ្សេងៗ។ នៅទីនោះមានយាយជី តាអាចារ្យ និង មានកុដ្ឋ រួមទាំងការរៀបចំកន្លែងជាទីស្ការៈបូជា មានព្រះ អង្គតូច ធំ ផងដែរ ៕ ឧត្តម

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់