ខេត្តពោធិ៍សាត់រៀបចំពិធីបុណ្យអុំទូកយ៉ាងគគ្រឹកគគ្រេង នាឆ្នាំនេះ !
នៅ ថ្ងៃទី ១៩ -២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ សាលាខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យអុំទូក សំពះព្រះខែ និង អកអំបុក យ៉ាងគគ្រឹកគគ្រេង នៅតាមដងស្ទឹងពោធិ៍សាត់ មុខសាលាខេត្ត ដើម្បីចូលរួមអបអរ បុណ្យអុំទូកជាតិនាពេលខាងមុខនេះ ។
ទូក ង ទាំងអស់ ដែលចូលរួមក្នុងពិធីបុណ្យអុំទូក នៅខេត្តពោធិ៍សាត់នោះ មានចំនួន ២៦ ទូក ស្មើ ១៣ គូ ដែលត្រូវចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តការណ៍អុំទូកខ្នាតអន្តរជាតិថ្នាក់ខេត្ត ។
ក្រៅពីការអុំទូកនេះ នៅតាមសួនច្បារ សាធារណៈក្នុងខេត្ត គេសង្កេតឃើញមានការតាំងភ្លើងព៌ណយ់ាងស្រស់ស្អាត ហើយមានប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ៕
ដោយ៖សុថាត់