Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ភូមិអណ្តូងឫស្សី ជាភូមិស្មូនក្អម ឆ្នាំង តំណដូនតា
ទៅណា

ភូមិអណ្តូងឫស្សី ជាភូមិស្មូនក្អម ឆ្នាំង តំណដូនតា

ធ្នូ ១០, ២០១៨

បើបានទៅដល់ខេត្តកំពង់ឆ្នាំង គឺមិនត្រូវរំលងការទៅទស្សនា ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជាទីសិប្បកម្មស្មូនក្អម ឆ្នាំង និង វត្ថុអនុស្សាវរីយ៍ តដូនតា របស់អ្នកស្រុករាប់ពាន់ឆ្នាំមកហើយនោះទេ ។

ភូមិអណ្តូងឫស្សី នៅមិនឆ្ងាយពីជើងភ្នំក្រាំងដីមាសប៉ុន្មានឡើយ ហើយនៅក្នុងភូមិ មានមណ្ឌលអភិវឌ្ឍន៍កុលាភាជន៍ចំនួន ៤ កន្លែង ដែលរៀបចំឡើង ដើម្បីអភិរក្សមុខរបរដ៏យូលង់ មួយនេះមិនឱ្យបាត់បង់ឡើយ ។

កញ្ញា កែវ ផល្លា ប្រធាន សហគមន៍ភូមិអណ្តូងឬស្សី បានឱ្យដឹងថា  សហគមន៍ បាន ទទួលការឧត្ថម្ភ ពីអង្គាការ ALLEMANDE និង PRASAC ការងារស្មូនក្អម ឆ្នាំងរបស់អ្នកភូមិ អណ្តូងឫស្សីនេះគឺបានចូលរួមយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យមកទស្សនា នៅលើទឹកដីខេត្តកំពង់ឆ្នាំង ។

ការស្មូនក្អម ឆ្នាំង កុលាភាជន៍ នេះក៏មានធ្វើនៅភូមិដទៃទៀតដែរ ក្នុងស្រុករលាប្អៀរ ដែលជាប្រពៃណីពីបរមបុរាណមកតាមជំនាន់នីមួយៗដោយអ្នកខ្លះធ្វើក្អម ធ្វើឆ្នាំង ជើងក្រាន ជាដើម ហើយ ការស្មូន របស់ ពួកគាត់មានលក្ខណៈសាមញ្ញ និង គួរឱ្យទាក់ទាញបំផុត គឺមិនមានឈ្នាន់ ឬ តុធាក់បង្វិលវត្ថុ ដែលត្រូវស្មូននោះឡើយ គឺគេដើរជុំវិញវត្ថុតម្កល់នៅលើដុំឈើមូលនោះ ស្មូនដីនោះតែម្តង ។

នៅទីនោះក៏មានពលរដ្ឋខ្លះបានទទួលការហ្វឹកហាត់តាមរយៈអង្គការមិនមែនរដ្ឋាភិបាល និង រដ្ឋាភិបាលនៃប្រទេស ជាមិត្តដូចជាប្រទេស សិង្ហបុរី និង ប្រទេស ជប៉ុន ជាដើម ដោយមានគម្រោងគាំទ្រ ស្តីពីការកែលម្អ គុណភាពផលិតកម្មកុលាភាជ ត្រូវបានគាំទ្រដោយថវិកា ក្រសួងមហាផ្ទៃតាមរយៈអាជ្ញាធរខេត្តកំពង់ឆ្នាំង និង ថវិកា របស់អង្គការ CLAIR Singapore ព្រមទាំងថវិការបស់អាជ្ញាធរខេត្ត តូឈីនី និង មានការគាំទ្រថវិកា របស់សមាគមន៍ សិប្បករ ស្មូនឆ្នាំង អន្តរជាតិនៅទីក្រុងម៉ាស៊ីកូប្រទេសជប៉ុនផងដែរ ។

នេះក៏ជាការទាក់ទាញមួយផងដែរ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ របស់ខេត្ត ម្យ៉ាងវិញទៀតប្រជាជននៅភូមិអណ្តូងឫស្សី ក៏អាចទាញយកនូវប្រភពចំណូល បានពីសិប្បកម្មស្មូន នេះសម្រាប់ទ្រទ្រង់ជីវភាពរស់នៅផងដែរ ៕

​ដោយ៖សុថាត់

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់