Connect with us

ទេសចរណ៍

គ្រាន់តែផ្នូរសព ក៏បែងចែកអ្នកមាន អ្នកក្រដែរ !

on

Advertisement

ដោយសារតែ​ឃើញ​មានការ​បង្ហោះ​នៅលើបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាពេល​កន្លងទៅនេះ ​បង្ហាញ​ពី​ផ្នូរខ្មោច​របស់​បងប្អូន​ជនជាតិ​នៅ​ខេត្តរតនគិរី​ ទើប​គេ​ចង់ដឹង​ពី​អាថ៌កំបាំង​នៃ​ផ្នូរខ្មោច​ទាំងនោះ​ថាបែបណា ? ​ទើប​មើលទៅ​ហាក់​ចម្លែក​គួរឱ្យ​ចាប់អារម្មណ៍ ។​ ​ផ្នូរខ្មោច​ប្លែកៗ​គឺជា​ផ្នូររបស់​ជនជាតិភាគតិច កាចក់ នៅ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី ។​

​ពិធីបុណ្យ​ខ្មោច​របស់​ជនជាតិ​កាចក់​មានតែ ២ ដង​ប៉ុណ្ណោះ ​សម្រាប់​អ្នក​ដែល​បាន​ស្លាប់ទៅ ។ បុណ្យ​ទី ១ គឺ​ពេល​ស្លាប់ ក្រុមគ្រួសារ​នឹង​រៀបចំ​ពិធី​បុណ្យសព​រយៈពេល ៣ យប់ ៣ ថ្ងៃ​យ៉ាង​អធិកអធម ឬ ទៅតាម​លទ្ធភាព​របស់​គ្រួសារ​សព​ តែ​ប្រសិនបើ​គ្រួសារ​ធូរធារ ពួកគាត់​នឹង​រៀបចំ​បុណ្យ​ធំ​ដែលមាន​កាប់​ក្របី​ជាច្រើន​ក្បាល និង ​រៀបចំយ៉ាង​អធិកអធម​បំផុត ប៉ុន្តែ​គ្រួសារ​ខ្សត់ខ្សោយ​វិញមិន​ធ្វើបុណ្យ​ធំដុំ​ឡើយ ។​

​នៅពេល​យក​សព​ទៅ​បញ្ចុះ​ក្រុមគ្រួសារ​នឹងមាន​ធ្វើ​រូបចម្លាក់​ពី​ឈើ​ប្រុស ១ និង ​ស្រី ១​ដែលមាន​ផ្ទៃពោះ​ដាក់​បញ្ឈរ​នៅមុខ​ផ្នូរ ។ រូបចម្លាក់​នេះ​មានន័យថា ជា​ខ្ញុំបម្រើ​របស់​សព​ដែល​នៅរស់​មាន​ជីវភាព​ធូរធារ ហើយ​ស្លាប់ទៅ​ក៏មាន​ខ្ញុំបម្រើ​តាម​ថែរក្សាទៀត ។ នៅ​ពីមុខ​ផ្នូរ​មាន​ដាក់តាំង​ក្បាល​ក្របី ​ដែលមាន​ស្នែង​ទាំងពីរ ដើម​ចេក នៅលើ​ផ្នូរ​មាន​ដាក់​គ្រឿង​ប្រើប្រាស់​ដូចជា ចាន ឆ្នាំង ក្អម ពាង និង ​វត្ថុ​ប្រើប្រាស់​ជាច្រើន។ រីឯ​ដំបូល​ផ្នូរ​ត្រូវបាន​តុបតែង​លំអ​ដោយ​ក្បូរក្បាច់ ក្រណាត់ និង​ ពណ៌​ក្រហម ព្រមទាំង​វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត ។ ការរៀបចំ​ផ្នូរ​បែបនេះ​ត្រូវបាន​គេ​សម្គាល់ថា ផ្នូរ​នោះ​ជា​ផ្នូរខ្មោច​អ្នកមាន ។​

​ចំពោះ​ក្រុមគ្រួសារ​ដែល​ក្រខ្សត់​វិញ​ មិនមាន​រៀបចំ​បុណ្យ​ធំដុំ និង ​កាប់​ក្របី​ឡើយ ។ ពេល​យក​សព​ទៅ​បញ្ចុះ​ក្នុង ផ្នូរ ពោលគឺ​មានតែ​ពូនដី និង ​ដំបូល​ដោយ​អត់​មាន​រូបចម្លាក់ ក្បាល​ក្របី ឬ ​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ឡើយ ។ បើទោះជា​គ្រួសារ​សព​នោះ ថ្ងៃក្រោយ​មាន​ជីវភាព​ធូរធារ ក៏​មិនអាច​ទិញ​សម្ភារ ឬ ​ធ្វើ​រូបចម្លាក់​ទៅ​ដាក់​បានឡើយ ពីព្រោះ​ប្រពៃណី​កំណត់ថា កាល​សព​នោះ​នៅរស់​ខ្វះខាត ពេល​ស្លាប់ទៅ​ក៏​ខ្វះខាត​ដែល​គ្មានអ្វី​យកទៅ​ជាមួយ​បានឡើយ ។​

​បន្ទាប់ពី​បញ្ចុះសព​បាន ១២ ខែ​ហើយ​នោះ​គឺជា​ការធ្វើ​បុណ្យ​ទី​២ ។ ក្នុង​រយៈពេល ១២ ខែ​នេះ ក្រុមគ្រួសារ​សព​ត្រូវតែទៅ​ថែរក្សា និង​បោសសំអាត​ផ្នូរ​ឲ្យ​នៅ​ស្អាត​ល្អជា​និច្ច ។​ ​ពិធីបុណ្យ​លើក​ទី ២ នេះ​គឺជា​បុណ្យ​លាគ្នា ឬ ​ផ្ដាច់​ចំណងទាក់ទង​គ្នា​រវាង​អ្នកស្លាប់​ និង ​អ្នក​រស់​។ បុណ្យ​លើក​ទី ២ នេះ​ ក៏ត្រូវ​រៀបចំឡើង​ទៅតាម​លទ្ធភាព​របស់​គ្រួសារ​ដែរ​។ ក្រោយ​រៀបចំ​បុណ្យ​លើក​ទី ២ រួចហើយ ក្រុមគ្រួសារ សាច់ញាតិ​ឈប់​ទៅ​មើល​ផ្នូរ​សព​នោះ​ទៀត​ហើយដោយ​ទុកចោល​ទៅតាម​ធម្មជាតិ​ជា​រៀងរហូត ។ ផ្នូរខ្មោច​ត្រូវបាន​គេ​សម្គាល់​ឃើញថា ​មាន​លក្ខណៈ​ខុសគ្នា ដូចជា ផ្នូរ​មេកន្ទ្រាញ ផ្នូរ​អ្នកមាន ផ្នូរ​អ្នកក្រ ផ្នូរ​ស្ត្រី​ដែល​ស្លាប់​ពេល​ឆ្លងទន្លេ និង ​ផ្នូរ​កូនក្មេង​ជាដើម ៕

​ដោយ ៖ ដេវីត ( រូបថតហ្វេសប៊ុក ម៉ៅ ច័ន្ទដារា )

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ស្គាល់តែឪពុក ឥលូវមកដឹងពីសមត្ថភាពរបស់កូនៗនាយ ក្រឹម ពិតជាគួរឱ្យសរសើរ
ស្រីស្អាត ជីមមី ប្រើពេល ៥ ឆ្នាំ ធ្វើឱ្យ Crush សារភាពស្រឡាញ់ខ្លួន (វីដេអូ)
ក្រសួងកំពុងព្រួយបារម្ភការឆ្លងចូលសហគមន៍ បើល្ងាចនេះលទ្ធផលតេស្តបុរសហុងគ្រីផ្ទុកកូវីដ១៩
ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ទាំងអស់គ្នា​

​ឱ​កាស​ពិសេស​នៃ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford បាន​វិល​ត្រឡប់មក​សារជាថ្មី​ម្តងទៀត​ហើយ នោះ​គឺ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ ។ កម្មវិធី​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកកំពតចង់កុម្មង់តាម foodpanda ពេលនេះមកដល់ហើយ​ តែប៉ុណ្ណេះកុម្ម៉ង់រាល់ថ្ងៃម៉ង! (វីដេអូ)

កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ? foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និង ងាយស្រួល ថែមទាំងឥតគិតថ្លៃទៀត ។ អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាចប្រើសេវាកម្មកុម្ម៉ង់ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ...

អត្ថបទក្រុមហ៊ុន4 days ago

TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និង សុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)

● TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់ ● សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់ APAC ● ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។...

អត្ថបទក្រុមហ៊ុន4 days ago

ចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះ តើគួរធ្វើដូចម្តេចទើបប្រសើរ?

សម្រាប់ការទទួលទានប្រចាំថ្ងៃ លោកអ្នកប្រាកដជានឹងជួបប្រទះនូវប្រភេទអាហារក្តៅ អាហារមានរសជាតិជូរ និង ហឹរ ច្រើនជាមិនខាន ។ ជាការពិតណាស់ប្រសិនជាលោកអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក ពេលខ្លះក៏វាអាចផ្តល់ទុក្ខទោសដល់សុខភាពរបស់លោកអ្នកបានដែរ ជាពិសេសវាអាចបង្កឱ្យឈឺក្រពះបានយ៉ាងងាយ ដូចជា ឈឺចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះកើនឡើង ជាដើម ។ តើលោកអ្នកធ្លាប់ប្រឈមនឹងអាការអស់ទាំងនេះដែរឬទេ ?...

អត្ថបទក្រុមហ៊ុន5 days ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន5 days ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន6 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន2 weeks ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...