Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រសួងបរិស្ថានរកឃើញប្រាសាទចំនួន ២ នៅខេត្តរតនគិរី
ទៅណា

ក្រសួងបរិស្ថានរកឃើញប្រាសាទចំនួន ២ នៅខេត្តរតនគិរី

វិច្ឆិកា ២២, ២០១៧

មន្ត្រីក្រសួងបរិស្ថានបានថា ក្រសួងរបស់ខ្លួនបានរុករកឃើញប្រាសាទចំនួនពីរ ដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និង ដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី  ប្រាសាទទាំងពីរនោះឈ្មោះថា ប្រាសាទអូរព្រះ និង  ប្រាសាទយ៉ាកណាំង ។

លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មានអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទមានឃឿនជាថ្មបាយក្រៀម បំណែកឥដ្ឋ បែមុខទៅទិសខាងកើតស្ថិតនៅខាងលិចទន្លេស្រែពក ប្រមាណ៤០០ ម៉ែត្រ ។  ប្រាសាទនេះ គួរស្ថិតនៅក្នុងសម័យអង្គរ ស.វទី១០-១១គ.ស ។ ក្រុមការងារ យើងប្រទះឃើញបំណែកជើងទម្ររូប ២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាង សម្រាប់ដាក់រូបចម្លាក់ទេវ ណាមួយ ។ ពួកយើងក៏បានប្រទះឃើញបំណែកក្រឡ ផ្នែកខាងក្រោមដែលជាប្រភេទកុលាសភាជន៍រឹង ខ្មែរសម័យអង្គរ ។

ចំពោះប្រាសាទយ៉ាកណាំងវិញ លោក វណ្ណច័ន្ទ បានបន្តថា ប្រាសាទយ៉ាកណាំងកសាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ។ ប្រាសាទបាក់បែកសល់សំណង់ត្រឹមមេទ្វារ ផ្នែកខាងលិច បាក់ទាំងស្រុង ផ្នែកកណ្តាលមានការជីកគាស់កកាយទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែក។ ប្រាសាទយ៉ាកណាំង អាចជាប្រាសាទកសាងនៅសម័យមុនអង្គរ ឬ ដើមសម័យអង្គរ ៕ សុថាត់

 

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់