Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ប្រាសាទបន្ទាយសំរ៉ែ នៅតែធ្វើឱ្យគេឆ្ងល់ ?
ទៅណា

ប្រាសាទបន្ទាយសំរ៉ែ នៅតែធ្វើឱ្យគេឆ្ងល់ ?

មករា ១៥, ២០១៨

មាន​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​ស្រាវជ្រាវ​ស្វែងយល់​អំពី​ឈ្មោះ​នៃ​ប្រាសាទ បន្ទាយ​សំ​រ៉ែ នេះ​ប៉ុន្តែ គ្មាន​នរណាម្នាក់​អាច​ដឹង​ច្បាស់​អំពី​ហេតុផល​ដែលថា ហេតុអ្វី​បានជា​ប្រាសាទ​នេះ​ទទួលបាន​ឈ្មោះ​ដូចបច្ចុប្បន្ន​នោះទេ ? ។​

សំ​រ៉ែ​សំដៅ​ទៅលើ​ក្រុម​ជនជាតិដើម​ភាគតិច នៃ​អ្នក​ដែល​បានរស់នៅ ឬ​តាំង​មូលដ្ឋាន​នៅ​ភ្នំ​គូលែន​។ បើ​យោងទៅតាម​អត្ថន័យ​នេះ អ្នកស្រាវជ្រាវ​ខ្លះ​សន្មត​ថា ប្រហែល​ជាមាន​ក្រុមមនុស្ស​ជនជាតិ​សំ​រ៉ែ​នេះ រស់នៅក្នុង​តំបន់​សាងសង់​ប្រាសាទ ទើប​ពួកគេ​ដាក់ឈ្មោះ​សម្គាល់​ប្រាសាទ​នេះ ដើម្បី​ឧទ្ទិស​ដល់​ជន ជាតិ​ភាគតិច​នេះ ។ មួយវិញទៀត​គឺ តាម​អត្ថបទ​របស់​អ្នកស្រី​កែវ​ច័ន្ទបូរណ៍ ដែល​គាត់​បាន​សរសេរ​លើ គេហទំព័រ​របស់ខ្លួន​មាន​អត្ថន័យ​ដូចតទៅ ៖ ឈ្មោះ​បន្ទាយសំរ៉ែ​នេះ​គឺ​ទាក់ទង និង ប្រវត្តិ ពិត​ដែលថា​នៅ ម្តុំ​ភូមិ ប្រដាក ដែល​កាលដើមឡើយ គឺមាន​ជនជាតិ​សម្រែ​រស់នៅ​ពិតមែន ហើយ​សព្វថ្ងៃ​គេ​សង្ស័យថា ប្រជាជន​នៅ​ប្រដាក​នេះ មាន​ជីដូន​ជីតា ជា​ជនជាតិ​សំ​រ៉ែ ដែល​គេ​យកមក​ឲ្យ​យាម​ប្រាសាទ ។ ជាពិសេស ពួក​សំរ៉ែ​នៅ​ភ្នំក្រវាញ​បាន​និយាយថា មាន​បងប្អូន​នៅ​អង្គរ ហើយ​ប្រហែល​ជាមាន​អ្វីមួយ​នៅ បន្ទាយសំរ៉ែ​នេះ ។ ដូច្នេះ ឈ្មោះ​នៃ​ប្រាសាទ​សំរ៉ែ​នេះ គឺ​ទាក់​ទង់​នឹង​ប្រវត្តិសាស្ត្រ ពិត ដែល​ទាក់​ទង់​ទៅ និង​រឿងព្រេង និង​ទាក់​ទង់​និង​ទីតាំង​រូបរាង​របស់​ប្រាសាទ​នេះ ។ ឬក៏​ថា មាន​មន្ត្រីជាន់ខ្ពស់​នៃ​ព្រះបាទ សូរ្យ​វរ្ម័នទី​២ ដែល​ទទួលខុសត្រូវ​ក្នុង​ការកសាង​ប្រាសាទ​នេះ ជា​ជនជាតិ​សំ​រ៉ែ ។ ដូច្នេះ​ទើប​ព្រះមហាក្សត្រ​បាន​ប្រទាន​ឈ្មោះ​ប្រាសាទ​នេះ ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​របស់​ទ្រង់ ចំពោះ ជនជាតិ​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​ពុំទាន់​មាន​ហេតុផល​ណា​ដែល​ច្បាស់លាស់​នោះទេ ។

​

​ប្រាសាទ បន្ទាយ​សំ​រ៉ែ ស្ថិតនៅក្នុង​តំបន់​អង្គរ​នៃ​ខេត្តសៀមរាប​  វា​ជា​ប្រាសាទ​មួយ​ដែល បាន​ស្ដារឡើងវិញ ដោយបាន​យក​លំនាំ​តាម​រចនាប័ទ្ម​របស់​ប្រាសាទអង្គរវត្ត ។

​ប្រាសាទបន្ទាយ​សំ​រ៉ែ​ស្ថិតនៅ ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ​ពី​ភូមិ​ប្រដាក នៅ​ខាងត្បូង​ផ្លូវ​ពី​ប្រដាក​ទៅ ភ្នំ​បូក​ ​។ មិនមាន​សិលាចារឹក​ថ្ម​ណា ដែល​ត្រូវបាន​គេ​រកឃើញ​អំពី​ប្រាសាទ​នេះ​នៅឡើយ​ទេ ។ បើ​យោងទៅតាម​ការតុបតែង​និង​រចនាប័ទ្ម​សិល្បៈ​របស់ខ្លួន​ការសាងសង់​ប្រាសាទ បន្ទាយ​សំ​រ៉ែ  ​គឺ ប្រហែលជា​នៅ​ចុង​នៃ​សតវត្ស​ទី 11 ក្នុងអំឡុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​២(១១១៣-១១៥០ ​ហើយ​បាន បញ្ចប់​នៅក្នុង​រជ្ជកាល​នៃ​ស្តេច​យ​សោ​វរ្ម័នទី​២(១១៥០-១១៦៥) ​ផងដែរ ។ មាន​ប្រាសាទ​មួយចំនួន​ផ្សេងទៀត​នៅក្នុង​តំបន់​អង្គរ ដែល​បាន​កសាងឡើង នៅក្នុង​រយៈពេល​ដូចគ្នា ផងដែរ ដែលមាន​ដូចជា ប្រាសាទចៅសាយទេវតា​, បឹងមាលា​, ធម្ម​ន​ន្ទ , មិនតែប៉ុណ្ណោះ​មាន ប្រាសាទ ពីរ​បន្ថែមទៀត​ដែល​ស្ថិតនៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏បាន​កសាង​ក្នុងអំឡុងពេល​ដូចគ្នា​ដែរ​គឺ​  ប្រាសាទ​ភី​ម៉ៃ​ ​និង ភ្នំ​រ៉ុង​ ​ដែលមាន​ភាព​ស្រ​​ដៀង​គ្នា​យ៉ាងខ្លាំង​ទៅនឹង​ប្រាសាទបន្ទាយសម្រែ​នេះ​តែម្តង​។ ដូចគ្នា​ទៅនឹង​ប្រាសាទអង្គរវត្ត​ដែរ​ប្រាសាទបន្ទាយស្រី​ ​និង​បន្ទាយសំរ៉ែ សុទ្ធតែ​កសាងឡើង ដើម្បី​ឧ​ទិ្ទ​ស​ដល់​ព្រហ្មញ្ញសាសនា​និកាយ​ព្រះ​នរាយណ៍​ ៕ ដេវីត​

​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់