អូតាំកនទឹកធ្លាក់ថ្មី ទើបរកឃើញនៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ជាខេត្តមួយ ដែលសំបូរទៅដោយធម្មជាតិដ៏ស្រស់ត្រកាល រាប់មិនអស់ ដែលជាទីចាប់អារណ៍របស់ភ្ញៀវទេសចរ ដែលបានទៅទស្សនាលើទឹកដីភូមិភាគឦសានមួយនេះ ។
ទឹកធ្លាក់ អូតាំកន គឺជាទឹកធ្លាក់មួយក្នុងចំណោមទឹកធ្លាក់ជាច្រើន នៅខេត្តមណ្ឌលគិរី ដែលមានសម្រស់ស្រស់ស្អាត ដែលភ្ញៀវទេសចរភាគច្រើនមិនធ្លាប់បានស្គាល់សោះ ព្រោះដោយសារវាមានទីតាំងនៅឆ្ងាយពីទីរួមខេត្ត ដែលស្ថិតនៅជិតព្រំដែនប្រទេសវៀតណាម ដែលគេនៅមិនទាន់បានកំណត់ទីភូមិសាស្ត្រនៅឡើយទេ ហើយផ្លូវពិបាកក្នុងការធ្វើដំណើរទៀតផង ។
តាមការបង្ហាញរបស់មន្ត្រីនៃ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ទឹកធ្លាក់នោះ ទើបតែរកឃើញថ្មី ហើយផ្លូវពិបាកក្នុងការធ្វើដំណើរទៀត ប៉ុន្តែវាមានភាពស្រស់ស្អាត និង ទាក់ទាញខ្លាំងណាស់ ។ ពេលនេះ មន្ទីរទេសចរណ៍ ក៏ដូចជា សាលាខេត្តមណ្ឌលគិរី កំពង់សិក្សាដើម្បីធ្វើផ្លូវនាំភ្ញៀវទេសចរទៅកាន់ទឹកធ្លាក់ដ៏ស្រស់ស្អាតនោះ ៕
ដោយ៖សុថាត់