ទស្សនារូបភាពនៃតំបន់អភិរក្សរបស់ជនជាតិអាមេរិក ដែលរស់នៅខេត្តព្រះវិហារ២៦ឆ្នាំនោះ
ពេលនេះ Ben ជាជនជាតិ អាមេរិក ដែលរស់នៅក្នុងព្រៃ ក្នុងទឹកដីខេត្តព្រះវិហារ ២៦ ឆ្នាំមកនោះ កាន់តែល្បីល្បាញហើយ ព្រោះតែសកម្មភាព អភិរក្ស ការពារបរិស្ថាន និង សកម្មភាពទេសចរណ៍របស់លោក ដែលធ្វើឱ្យភ្ញៀវទេសចរ ក៏ដូចជាតារាភាពយន្តមួយចំនួន បាននាំគ្នាទៅដល់ទីនោះជាបន្តបន្ទាប់ ។
តាមការបង្ហាញរបស់លោក តាន់ គឹមសួ( Tan Kimsour )បានបង្ហាញពីការទស្សនាទិដ្ធភាពទាំងស្រុងនៃដំណើរកម្សាន្តនៅតំបន់ព្រៃភ្នំ (ភ្នំត្នោត) ដែលជាតំបន់អភិរក្សរបស់ Sharyn Davis (Ben) និង ពួកក្រុមតារាសំដែង ក៏ដូចជាតារាភាពយន្ត ដែលបានទៅដល់ទីនោះ ។
Ben និង ភរិយា បានបង្ហាញឱ្យប្រជាជនខ្មែរទូទាំងប្រទេសឱ្យយល់អំពីអត្ថប្រយោជន៍របស់ព្រៃឈើ និង ការអភិរក្ស ហើយទាក់ទាញប្រជាជនខ្មែរឱ្យមកធ្វើការចាប់អារម្មណ៍ទៅលើព្រៃឈើ និង ការអភិរក្ស ៕
ដោយ ៖សុថាត់( រូបថត Tan Kimsour )