វ៉ាវ! ភ្ញៀវទេសចរជាង ១០ ម៉ឺននាក់ សម្រុកទៅដើរកម្សាន្តនៅ រាជធានី-ខេត្តចំនួន ៦ នេះ ច្រើនជាងគេ
កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ តាមរយៈឯកឧត្តម ថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមចុងសប្ដាហ៍កន្លងទៅនេះ ចាប់ពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ។
ឯកឧត្តម ថោង ខុន បានឱ្យដឹងយ៉ាងដូច្នេះថា ក្នុងចំណោមភ្ញៀវទេសចរសរុប ១០៩ ០៩៥ នាក់ ដែលកម្ពុជាទទួលបាន រួមមាន ភ្ញៀវជាតិចំនួន ១០៧ ៧៦២ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១ ៣៣៣ នាក់ ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖
-រាជធានីភ្នំពេញ ៖ ២០ ៧១៦ នាក់
-ខេត្តកំពត ៖ ១៩ ៤១៦ នាក់
-ខេត្តកំពង់ស្ពឺ ៖ ១២ ៣២០ នាក់
-ខេត្តបាត់ដំបង ៖ ៩ ៦៨៨ នាក់
-ខេត្តព្រះសីហនុ ៖ ៨ ៧៩៣ នាក់
-ខេត្តកែប ៖ ៨ ៣៤០ នាក់ ។
គួរឱ្យដឹងផងដែរថា ភ្ញៀវទេសចរភាគច្រើន សំដៅទៅកាន់តំបន់ឆ្នេរ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និង រមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ ។ ដោយឡែក ចំនួនភ្ញៀវទេសចរកើនឡើងប្រមាណ ៥៣.៩៣% បើធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២% ៕