ញាក់..! ចាំផុតកូវីដ នៅត្រឹមពោធិ៍ចិនតុង ភ្នំពេញនេះ មានកន្លែងស្ទូចត្រី ទេសភាពស្អាតកប់
ក្នុងរយៈពេលថ្មីៗនេះ មហាជននាំគ្នាចាប់អារម្មណ៍កន្លែងកម្សាន្តថ្មីមួយកន្លែង នៅក្នុងតំបន់រាជធានីភ្នំពេញ ទើបតែបើកថ្មីៗនេះ មានទេសភាពស្រស់ស្អាត ជាប់ផ្ទៃបឹងគួរឱ្យទាក់ទាញ ដែលកន្លែងនេះស័ក្តិសមបំផុតសម្រាប់ការលម្ហែ បន្ទាប់ពីកូវីដបានរលត់ផុតទៅទាំងស្រុង ។
ស្ថិតនៅក្នុងរាជធានីភ្នំពេញ នៅជិតព្រលានយន្តហោះពោធិ៍ចិនតុង លំហែមាត់បឹង-Leisure Lake មានទេសភាពស្រស់ស្រាយ មានកន្លែងអង្គុយកម្សាន្តជាប់មាត់បឹងថ្លាឈ្វេង ដែលមានដើមឈើធំតូច ដុះអមសងខាងផ្ដល់ម្លប់ត្រឈឹងត្រឈៃដល់អ្នកទៅកម្សាន្តនៅទីនោះ ឱ្យរំសាយអស់នូវរាល់ទុក្ខកង្វល់ ។
មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះស័ក្តិសមបំផុតសម្រាប់ការជួបជុំ លក្ខណៈគ្រួសារ មិត្តភក្តិ និង គូស្នេហ៍ជាដើម ដោយអង្គុយមើលថ្ងៃរៀបលិចពីមាត់បឹង អាចស្ទូចត្រីកម្សាន្ត និង ថតរូបលេងនៅទីនោះ ដោយមានការរៀបចំជាទោងសម្រាប់ជិះ និង សួនច្បារពណ៌បៃតង យ៉ាងស្រស់ស្អាត ។
លើសពីនេះនៅពេលរាត្រី ប្រិយមិត្តអាចអង្គុយ និយាយរឿងក្នុងចិត្តជុំគ្នា ជាមួយនឹងភ្លើងចរណៃយ៉ាងរ៉ូមែនទិច លាយឡំជាមួយខ្យល់ជំនោរត្រជាក់ និងរីករាយក្នុងការអង្គុយញ៉ាំអាហារឆ្ងាញ់ៗនៅទីនោះ ៕