ណាត់គ្នាឱ្យហើយទៅ! ប្រាប់តម្លៃស្នាក់នៅ ធូរថ្លៃ ៨ កន្លែងនៅកំពត ទេសភាពស្អាតបំផុត
ជារៀងរាល់ចុងឆ្នាំខេត្តកំពត គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយគេកម្រមើលរំលងណាស់ ។ ក្នុងនោះដែរកន្លែងស្នាក់នៅគឺជារឿងចម្បងមួយដែលទេសចរតែងចង់ដឹងថានៅទីណាស្អាតហើយមានតម្លៃធូរថ្លៃ ។ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញតម្លៃស្នាក់នៅ ៨ កន្លែងធូរថ្លៃ ហើយស្អាតទៀត ។ ក្នុងនោះរួមមាន៖
១.Sabay Beach
Sabay beach មានទីតាំងចម្ងាយប្រមាណជា ជាង ៨ គីឡូម៉ែត្រពីផ្សាររាត្រីកំពត ដែលនៅទីនោះមានទេសភាពស្អាតកប់ ដោយមានសួនច្បារ និង ឆ្នេរខ្សាច់បែបធម្មជាតិ អមជាមួយខ្យល់អាកាសបរិសុទ្ធ មិនតែប៉ុណ្ណោះទីនោះមានបូកបញ្ចូលជាមួយ និងភោជនីយដ្ឋានស្រាប់ រួមទាំងត្រូវបានគេពេញនិយមទៅកម្សាន្តព្រោះមានសេវាកម្មល្អ និង ចំណតឥតគិតថ្លៃ រីឯតម្លៃបន្ទប់មួយសម្រាប់មនុស្ស ២ នាក់ គឺចំណាយអស់ត្រឹមតែ ៥៨,៤០០ រៀលតែប៉ុណ្ណោះក្នុងការស្នាក់នៅរយៈពេលមួយយប់ ។
២. Prek Kdat Resort
Prek Kdat Resort ស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពត មានភោជនីយដ្ឋាន បា និងសួនទឹកដ៏ស្រស់ស្អាត បូកបញ្ចូលនិងចំណតដោយឥតគិតថ្លៃ wifi ឥតគិតថ្លៃ និងមានផ្ដល់ជូននូវកន្លែងសម្រាប់ក្មេងៗរត់លេងកំសាន្ត មិនតែប៉ុណ្ណោះ បន្ទប់ស្នាក់នៅមានផាសុកភាព មានតម្លៃសមរម្យ ពោលគឺ ១១,៥៧០០ រៀល សម្រាប់មនុស្ស ២ នាក់ ក្នុងការស្នាក់នៅមួយយប់។
៣. Fish Island Bungalows
ជាបឹងហ្កាឡូដែលមានបន្ទប់ជាលក្ខណៈគ្រួសារ មានកន្លែងសម្រាប់កុមាររត់លេង មិនតែប៉ុណ្ណោះមានសេវាកម្មជួលកង់ ក៏ដូចជារថយន្ត សម្រាប់ជិះកម្សាន្តផងដែរ ។ រីឯតម្លៃវិញគឺអស់ត្រឹមតែ ៥៩,១០០ រៀលតែប៉ុណ្ណោះ សម្រាប់មនុស្សពីរអ្នក ដែលស្នាក់នៅក្នុងរយៈពេលមួយយប់ ។
៤. Nary Garden
Nary Garden ជាកន្លែងស្នាក់នៅដែលមានចម្ងាយត្រឹមតែ ជាង ៥ គីឡូម៉ែត្រ ពីផ្សាររាត្រីក្រុងកំពត ដែលបន្ទប់ស្នាក់នៅមានភាពស្រស់ស្រាយតាមបែបធម្មជាតិ ដោយនៅតាមបន្ទប់នីមួយៗសុទ្ធតែមានរានហាលអង្គុយអមទៅដោយសួនច្បារយ៉ាងស្រស់ស្អាត មិនតែប៉ុណ្ណោះបើយើងទៅគ្នា២ នាក់ គឺចំណាយអស់ត្រឹមតែ ៥៩,៧០០ រៀលតែប៉ុណ្ណោះ សម្រាប់បន្ទប់មួយ ក្នុងរយៈពេលមួយយប់ ។
៥. Ramo Resort
ជាកន្លែងស្នាក់នៅដែលមានទេសភាពរាបស្មើរព្រះអាទិត្យ ព័ទ្ធជុំវិញទៅដោយអង្រឹង មានមាត់ទន្លេសម្រាប់អង្គុយកម្សាន្ត ជាពិសេសមានកាណូត ម៉ូតូ និងឡានអាចជួលបាន សម្រាប់ភ្ញៀវដែលមានបំណងចង់ផ្សងព្រេងនៅតំបន់ជុំវិញ។ រីឯតម្លៃគឺត្រឹមតែ ៧៤,៧០០ រៀលតែប៉ុណ្ណោះ ក្នុងមួយយប់ គេងបានគ្នា ២ នាក់។
៦. Montange Guest House
ជាកន្លែងស្នាក់នៅដែលមានបន្ទប់ស្រស់ស្អាត មានផាសុខភាព ហើយចំណាយអស់ត្រឹមតែ ៦៨៩០០រៀល សម្រាប់មនុស្ស២នាក់ ក្នុងរយៈពេលមួយយប់ ។ រីឯទីតាំងវិញគឺមានចម្ងាយ ជិត ២ គីឡូម៉ែត្រពីផ្សាររាត្រីកំពត។
៧. The Billabong Guesthouse
ជាកន្លែងស្នាក់នៅដែលធ្វើអោយលោកអ្នកមានអារម្មណ៍ស្រស់ស្រាយត្រជាក់ចិត្តជាមួយនិងអាងហែលទឹកដស្រស់ស្អាត បូករួមជាមួយបន្ទប់ដែលមានផាសុខភាព ដោយលោកអ្នកចំណាយអស់ត្រឹមតែ ៣២,៤០០ រៀល តែប៉ុណ្ណោះ គេងបានគ្នា ២ នាក់ ក្នុងមួយយប់ ។
៨. Retro Kampot Guesthouse
ជាកន្លែងស្នាក់នៅដែល មានបូកបញ្ចូលជាមួយភោជនីយដ្ឋាន និង បា អមទៅដោយផ្ទះតូចៗ និង សម្ភារធ្វើពីឈើយ៉ាងស្រស់ស្អាត ដែលទាក់ទាញភខ្សែរនេត្រាអ្នកទេសចរឱ្យចង់ស្នាក់នៅ និង ថតរូបកម្សាន្ត ។ មិនតែប៉ុណ្ណោះ សម្រាប់តម្លៃក្នុងការស្នាក់នៅវិញគឺចំណាយអស់ត្រឹមតែ ៥៦,៤០០ រៀលតែប៉ុណ្ណោះ សម្រាប់មនុស្ស ២ នាក់ក្នុងរយៈពេលមួយយប់ ៕