សួនបៃតងយ៉ាងស្រស់បំព្រង លេចរូបរាងនៅក្រុងកំពង់ចាម ស្អាតក្រៃលេង
បើចង់បានភាពរីករាយជាមួយនឹងធម្មជាតិពណ៌បៃតងគ្រប់រដូវនោះ ភ្ញៀវទេសចរ គួរតែទៅលំហែកាយនៅសួនមុនី ។ ដើម្បីទៅលំហែកាយនៅ សួនមុនី ភ្ញៀវទេសចរទាំងឡាយ ត្រូវធ្វើដំណើទៅក្រុងកំពង់ចាម ហើយបង្ហួសទៅសម្រាកកាយ លំហែរអារម្មណ៍ នៅ សួនមុនី តែម្នងពិតជាមិនធ្វើឱ្យភ្ញៀវទេសចរខុសបំណងឡើយ ។
សួនមុនីនេះ មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅទីនោះមានទេសភាពពណ៌បៃតងយ៉ាងស្រស់បំព្រង គ្រប់រដូវកាល មានខ្យល់អាកាសបរិសុទ្ធ ទេសភាពដ៍ស្រស់ស្អាត មានសួនច្បាររំលេចដោយបុប្ផារចម្រុះពណ៌ ព្រមទាំងមានអាងហែលទឹកយ៉ាងស្អាតរងចាំស្វាគមន៍លោកអ្នកគ្រប់ពេល និង រដូវកាល ។
ជារៀងរាល់ចុងសប្តាហ៏ ភ្ញៀវទេសចរទាំងឡាយដល់ពេលត្រូវសម្រាក លម្ហែអារម្មណ៏យ៉ាងរីករាយ ជាមួយ ម្ហូបអាហារយ៉ាងឆ្ងុយឆ្ងាញ់ ថតរូប កម្សាន្តជាមួយ ទេសភាពសួន ដ៏ស្រស់ស្អាត ហើយក៏មាន ម៉ាត និង អាហារសម្រន់ជាច្រើនប្រភេទទៀតផងដែរ ។
នៅក្នុងបរិវេណ សួនមុនី គេសង្កេតឃើញមាន ភ្ញៀវចូលទៅលំហែកាយ ជាហែរហូរឥតដាច់ ដែលភ្ញៀវខ្លះចូលពិសារអាហារ ភ្ញៀវខ្លះ ថតរូបនៅតាមសួនច្បារចម្រុះពណ៌ យ៉ាងសប្បាយរីករាយ ជាមួយទេសភាពសួនពណ៌បៃតង យ៉ាង ស្រស់ស្អាត គួរជាទីពេញចិត្ត ។ ប្រសិនបើ លោកអ្នកចាប់អារម្មណ៍ អាចទាក់ទងទៅកានលេខទូរសព្ទ ០១២ ៤១ ០២ ០៣ / ០១៥ ៤១ ០២ ០៣ ៕
(រូបថតៈ សួនមុនី)