ដំណើរផ្សងព្រេងបោះជំរុំនៅទឹកធ្លាក់ចន្លុះកម្ពស់ ១៥០ ម៉ែត្រ លើខ្នង ៧០០ ខេត្តកំពង់ស្ពឺ
ប្រសិនបើលោកអ្នកចូលចិត្តការធ្វើដំណើរផ្សងព្រេងជាមួយធម្មជាតិនោះ គួរតែចំណាយពេល ៣ ថ្ងៃ ២ យប់ ដើម្បីធ្វើដំណើរផ្សងព្រេងទៅបោះជំរុំនៅ ទឹកធ្លាក់ចន្លុះ លើខ្នង ៧០០ ខេត្តកំពង់ស្ពឺ ជាមួយ KHMER The Jungle ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
ការធ្វើដំណើរផ្សងព្រេងជាមួយ KHMER The Jungle នឹងរៀបចំដំណើរផ្សងព្រេងបោះជំរុំនៅទឹកធ្លាក់ចន្លុះ ដែលមានកម្ពស់រហូតដល់ទៅ ១៥០ ម៉ែត្រ លើខ្នង ៧០០ ខេត្តកំពង់ស្ពឺ ដែលចេញដំណើរនៅថ្ងៃទី ១៤ – ១៥ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ ហើយដំណើរផ្សងព្រេងនេះនឹងនាំលោកអ្នកដើរព្រៃ ឡើងភ្នំ កាត់ជ្រោះ កាត់អូររញ៉ាំបាយខ្ចប់ស្លឹកចេក បោះជំរុំនៅលើខ្នង ៧០០ (ជំរុំអង្រឹង) ងូតទឹកធ្លាក់ដ៏ត្រជាក់ ផឹកតែ ជជែកគ្នាលេង មើលហ្វូងផ្កាយ ស្ដាប់សំឡេងទឹកហូរ សំឡេងសត្វ មើលទេសភាពវាលចន្លុះ និង មានសកម្មភាពស្បាយៗផ្សេងៗទៀត ពិសេសថតរូបភាពស្អាតៗជាមួយធម្ជាតិដ៏ស្រស់បំព្រងនៅទីនោះ ។
ប្រសិនបើភ្ញៀវទេសចរណ៌ចាប់អារម្មណ៌ជាមួយដំណើរផ្សងព្រេងជាមួយ KHMER The Jungle ផ្សងព្រេងទៅបោះជំរុំនៅទឹកធ្លាក់ចន្លុះ លើខ្នង ៧០០ ខេត្តកំពង់ស្ពឺនៅទឹកធ្លាក់កំពស់ ១៥០ ម៉ែត្រ អាចទាក់ទងទៅកាន់លេខទូរសព្ទ ០១២ ៧៨៩ ២០៣ / ០១៥ ៨១ ៨១ ៨៣ / ០៩៧ ៧៦០ ៣០ ៥០ / ០៨១ ៧៩ ៩៩ ៧៥ ៕
(រូបថត:KHMER The Jungle)