តោះ! ជិះទូកលំហែកាយ ស្តាប់ភ្លេង និង មើលថ្ងៃលិច នៅទន្លេចតុមុខ
សេវាកម្មទូកដឹកភ្ញៀវទេសចរណ៍ នៅទន្លេចតុមុខកំពុងក្លាយទៅជាគោលដៅទេសចរណ៍ ដ៏ពេញនិយមមួយ ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិ មានការចាប់ចាប់អារម្មណ៍ យ៉ាងខ្លាំង ឱ្យតែពេលរសៀលចូលមកដល់ មានទូកដឹកភ្ញៀវទេសចរយ៉ាងច្រើនបានចតតម្រៀបគ្មា នៅតាមច្រាំងទន្លេខាងកើតវត្តភ្នំ ដើម្បីរងចាំដឹកភ្ញៀវទេសចរទស្សនាកម្សាន្តតាមទន្លេ ។
ទូកកម្សាន្តអូខេឡៃ ជាក្រុមហ៊ុនដឹងភ្ញៀវទេសចរមួយ ដែលមានទូកចំនួន៣ សម្រាប់ជូនភ្ញៀវកម្សាន្ត នៅតាមដងទន្លេ ដែលទូកទី២ ,ទី៣ សម្រាប់ដឹកភ្ញៀវជិះកម្សាន្តមើលថ្ងៃលិច ទេសភាពទីក្រុង និង ទូកទី១ ជាអាហារដ្ឋានចតនៅច្រាំងសម្រាប់ បម្រើសេវាកម្មអាហារ និង ភេសជ្ជៈរួមទាំងការប្រគុំតន្រ្តី និង មានឌីជេផងដែរ ។
ទូកទី១ មិនចេញដំណើរទេ ចតនៅមាត់ច្រាំងរងចាំបម្រើសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ចាប់ពីម៉ោង ៥កន្លះល្ងាច ដល់ម៉ោង២ភ្លឺ ។ ទូកទី២ និង ទី៣ ចេញដំណើរម៉ោង ៥ និង ៣០នាទី រៀងរាល់ពេលល្ងាច ជិះតាមដងទន្លេរហូតដល់ម៉ោង ៧ យប់ ទើបត្រលប់ចូលច្រាំងវិញ ។ សម្រាប់ទូកជិះកម្សាន្តទី២ និង ទី៣ លក់សំបុត្រសម្រាប់ខ្មែរម្នាក់ តម្លៃ ៣ដុល្លារ ផ្តល់ជូនភេសជ្ជៈ១កំប៉ុង និង ភ្ញៀវបរទេស ៨ដុល្លារ ផ្តល់ជូនសាំវិច និង ភេសជ្ជៈមួយកំប៉ុងផងដែរ ក្រៅពីនេះ ក៏មានអាហារ និង ភេសជ្ជៈសម្រាប់ភ្ញៀវកម្ម៉ង់នៅលើទូកផងដែរ ។
ក្រៅពីនេះ នៅលើទូកក៏មានរៀបចំកម្មវិធីជប់លៀង ខួបកំណើត ជប់លៀងបុគ្គលិក និង កម្មវិធីផ្សេងៗជាច្រើនទៀត ។ ជាមួយនឹងសេវាកម្មល្អ បរិយាកាសល្អ តម្លៃសមរម្យ ទីតាំង ទូកកម្សាន្តអូខេឡៃ ស្ថិតនៅកំពង់ចម្លង អរិយក្សត្រខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា ជិតសណ្ឋាគារ ណាហ្គាវើល មិនស្ថិតនៅ មុខផ្សាររាត្រីដូចទូកផ្សេងទៀតឡើយ ។ ប្រសិនបើភ្ញៀវទេសចរ មានការចាប់អារម្មណ៍ និង ចង់សួរព័ត៌មានបន្ថែមនោះ អាចទាក់ទងទៅកាន់លេខ ទូរសព្ទ ០៧០ ៨៨ ៣០ ៤៧ /០១៦ ៣២៥ ៤៩៦ /០១៧ ៩៦៨ ៦៦១ ៕