ថ្មីចែស រមណីយដ្ឋាន ស្ទឹងតូច នៅជិតប្រាសាទបន្ទាយស្រីមានទេសភាពស្រស់ស្អាតខ្លាំង
ប្រសិនបើលោក អ្នក ឬ ភ្ញៀវទេសចរ បានទៅដល់ប្រាសាទបន្ទាយស្រី ហើយចង់ផ្លាស់ប្តូរបរិយាកាស ពីការទស្សនាប្រាសាទបុរាណ ដ៏ល្អឯករួចហើយ គួរណាស់តែទៅផ្លាស់ប្តូរ បរិយាកាសថ្មីវិញម្តង ដោយទៅលំហែរកាយជាមួយ រមណីយដ្ឋានស្ទឹងតូចវិញម្តង ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
ពេលនេះ យើងសូមណែនាំភ្ញៀវទេសចរឱ្យស្គាល់ នូវកន្លែងថ្មីសន្លាង ប្លែកត្រជាក់ភ្នែកគឺ រមណីយដ្ឋាន ស្ទឹងតូច ដែលស្ថិតនៅក្នុង ស្រុកបន្ទាយស្រី ដោយចំណាយពេល ត្រឹមតែ ២០ ទៅ ៣០ នាទី ពីក្រុងសៀមរាបប៉ុណ្ណោះ គឺ នៅជិតប្រាសាទបន្ទាយស្រី ។
រមណីយដ្ឋានស្ទឹងតូចមានកន្លែងដើរលេងបែបធម្មជាតិ ស៊ីអារម្មណ៍ និង ស្ងប់ស្ងាត់ផងដែរ នៅទីនោះមានបឹងធម្មជាតិ ដែលមានទឹកថ្លាឆ្វេង មានខ្យុសបណ្តែតទឹក ភ្ញៀវអាច ជិះទូក កាយ៉ាកលេងយ៉ាងសប្បាយរីករាយ ព្រមទាំងភ្លក់រសជាតិអាហារ និង ភេសជ្ជៈ យ៉ាងឆ្ងាញ់ពិសារ ។ ប្រសិនបើភ្ញៀវទេសចរមានការចាប់អារម្មណ៍ចង់ទៅកម្សាន្ត និង ចង់សួរព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខទូរស័ព្ទទាំងនេះ៖ ០១៥ ៩៣ ៤២ ៦១/ ០៩២ ៨៩៨ ៨០១/០៨៨ ៦៦៦ ២៩ ៨៨ ៕