បើបានទៅបោះតង់ អាំងសាច់ នៅរមណីយដ្ឋានក្រវ៉ាន់សៀមរាប មិនដឹងជាសប្បាយយ៉ាងណាទេ
ក្រៅពីទស្សនាប្រាសាទបុរាណដ៏សម្បូរបែបនៅតំបន់អង្គរហើយនោះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិទាំងឡាយ ក៏បានងាកមរកកន្លែងសម្រាកលំហែរកាយតាមបែបធម្មជាតិផ្សេងៗទៀត ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។
រមណីយដ្ឋានក្រវ៉ាន់សៀមរាប រេស៊ីដិន ជាជម្រើសថ្មីមួយទៀត ដែលភ្ញៀវទេសចរទាំងឡាយប្រាថ្នាចង់ទៅទស្សនាដើម្បីបម្រើការសម្រាកលំហែរកាយរបស់ខ្លួន ។ រមណីយដ្ឋានក្រវ៉ាន់សៀមរាប រេស៊ីដិន មានទីតាំងនៅក្នុងភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅទល់មុខសាលាបឋមសិក្សាទួលគ្រួស តាមបណ្តោយផ្លូវជាតិលេខ ៦៦ នៅក្បែររមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន ។ រមណីយដ្ឋាន ក្រវ៉ាន់សៀមរាបរេស៊ីដិននេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៣ ហិកតា ។
នៅក្នុង រមណីយដ្ឋានក្រវ៉ាន់សៀមរាប រេស៊ីដិននេះត្រូវបានរៀបចំឡើង សម្រាប់បម្រើភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ។ ហើយភ្ញៀវទេចរ ដែលទៅកម្សាន្តនៅទីនោះ មានខ្លះ ទៅបោះតង់ អាំងសាច់ លេងហ្គេមកម្សាន្ត កម្មវិធីរាំច្រៀងលេងយ៉ាងសប្បាយជុំវិញភ្លើង និង ការដើរលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តទឹកធ្លាក់ក្បាលស្ពានទៀតផង ។ បើភ្ញៀវទេសចរចង់ទៅកម្សាន្តនៅទីនោះអាចទាក់ទងទៅកាន់លេខ ០៧០ ៥២៧ ៤៩៧ / ០៨៩ ៥២៧ ៤៩៧ ៕
(រូបថតៈ រមណីយដ្ឋានក្រវ៉ាន់សៀមរាប រេស៊ីដិន)