អ្នកប៉ិនដើរលេងដែរ តែម៉េចក៏មិនស្គាល់កន្លែងនេះអ៊ីចឹង ស្អាតមហាសែនស្អាតហើយ
វារីអគ្គិសនីគីរីរម្យ ១ ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតក្រៃលែង តែមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ។ ថ្មីៗនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ណន មករា បានបង្ហោះវីដេអូ និង រូបភាពប៉ុន្មានសន្លឹកបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង នាំគ្នាចែករំលែកព្រោងព្រាតតែម្ដង ព្រោះតំបន់ទេសចរណ៍នេះពិតជាស្អាតខ្លាំងមែន ។
តាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកនេះ បានប្រាប់ថា វារីអគ្គិសនីគីរីរម្យ១ មានទីតាំងស្ថិតនៅភូមិ ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ដើម្បីទៅដល់ទីតាំងនេះទេសចរ ត្រូវធ្វើដំណើរចុះពីចំណោទលោកយាយម៉ៅពេជ្រនិល ប្រហែល ៥ គីឡូម៉ែត្រ មានស្លាកមួយសរសេរថា «វារីអគ្គិសនីគីរីរម្យ១» ។ ភ្ញៀវទេសចរត្រូវធ្វើដំណើរឡើងភ្នំតាមផ្លូវលំ ប្រមាណ ៦ គីឡូម៉ែត្រទៀត ទើបទៅដល់តំបន់ទេសចរណ៍ដ៏ស្អាតក្រៃលែងនេះ ៕
ចង់ដឹងស្អាតប៉ុណ្ណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖