ទឹកធ្លាក់ចម្ការ «តែ» ម្តុំឧទ្យានជាតិគិរីរម្យ ល្បីទិដ្ឋភាពស្អាត ខ្យល់អាកាសបរិសុទ្ធ បានទៅដឹងតែជាប់ចិត្ត
បន្ទាប់ពីការកម្សាន្តសប្បាយក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យរួចមក លោកអ្នកក៏គួរតែចំណាយពេលខ្លះ ដើម្បីទៅទស្សនាទឹកធ្លាក់ចម្ការ «តែ» ម្តង នៅទីនោះ ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
ទឹកធ្លាក់ចម្ការតែ ស្ថិតនៅលើភ្នំគីរីរម្យ ត្រូវបានគេចាត់ទុកថាជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាត មិនចាញ់កន្លែងផ្សេងៗទៀតឡើយ ។ នៅទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងច្រើនប៉ុន្មាននោះទេ តែទេសភាពវិញគឺស្រស់ស្អាត និង ខ្យល់អាកាសបរិសុទ្ធ ដែលធ្វើឱ្យលោក អ្នកមានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងទេសភាពដ៏ប្រណីតនៅទីនោះ ។
ដើម្បី ទៅទស្សនា ទឹកធ្លាក់ចម្ការតែនោះ លោកអ្នកត្រូវធ្វើដំណើរប្រមាណជា ២០ នាទីពីរមណីយដ្ឋានគិរីរម្យ ដែលមានស្លាកសម្គាល់មួយ នៅខាងស្តាំដៃដាក់ថា « ទឹកធ្លាក់ចម្ការតែ » តែប្រសិនជាមិនច្បាស់ លោកអ្នកអាច សួរអ្នកស្រុកនៅទីនោះ ក៏បាន៕
(រូថត ទេសចរណ៍-Tourism)