គ្រាន់តែឃើញ ឆ្នេរសារ៉ាសិនបេ មានទេសភាពស្រស់ស្អាតបែបនេះ ចង់ទៅលេងភ្លាម
បច្ចុប្បន្ន ការសម្រាកលំហែកាយនៅតាមដែនកោះ បានក្លាយទៅជាទីកន្លែង ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងនោះ នៅឆ្នេរសារ៉ាសិនបេ នៃកោះរ៉ុងសន្លឹមបានក្លាយទៅជាកន្លែងឋានសួគ៌មួយ សម្រាប់ភ្ញៀវទេសចរ ដែលនិយមទៅកម្សាន្តនៅដែនកោះ ដ៏ស្រស់ស្អាតមួយនេះ ។
ឆ្នេរសារ៉ាសិនបេ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណជា ៣៨ គីឡូម៉ែត្រពីក្រុងព្រះសីហនុ គេអាចធ្វើដំណើរទៅកាន់ទីនោះ ដោយចំណាយពេលតែជាងមួយម៉ោងប៉ុណ្ណោះ។ ឆ្នេរសារ៉ាសិនបេ ស្ថិតនៅចំកណ្តាលបេះដូងនៃឆ្នេរខ្សាច់ដ៏សស្រស់ស្អាត នៃកោះរ៉ុងសន្លឹម ។ ទិដ្ឋភាពពេលរាត្រី ដ៏រ៉ូមែនទិច និង ស្រស់ស្អាត ជាមួយនឹងការស្នាក់នៅក្នុងអរឃីដរីសត ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ ។
ប្រសិនបើលោកអ្នកមានការនឿយហត់ក្នុងការងារនោះ គួរឆ្លៀតពេលដើម្បីទៅលំហែកាយ ហើយស្នាក់នៅ អរឃីដរីសត ឆ្នេរសារ៉ាសិនបេ ដោយទទួលបានខ្យល់សមុទ្រដ៏ស្រស់ស្រាយ ជាមួយឆ្នេរខ្សាច់ដ៏សស្អាត លាយឡំជាមួយទេសភាពព្រៃព្រឹក្សា ភ្នំ និង ទឹកសមុទ្រដ៏ខៀវស្រងាត់នៃ ក៉ោះរ៉ុងសន្លឹម ។ មិនតែប៉ុណ្ណោះ ភ្ញៀវដែលស្នាក់នៅទីនោះ គឺអនុញ្ញាតឱ្យជិះទូកកាយ៉ាកកម្សាន្ត ដោយសេរី មិនគិតថ្លៃទៀតផង ។ បើលោកអ្នកចាប់អារម្មណ៍ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០១៦ ២៨៤ ០០៥ , ០៨៩ ២៨៤ ០០៥ ៕
ដោយ៖ សុថាត់ (រូបថត Orchid Resort)