មកមើលភាពខុសគ្នាដូចមេឃ និង ដី ផ្លូវទៅមណ្ឌលគីរីកាល ២០០៧ និង បច្ចុប្បន្ន
ស្ថិតនៅភូមិភាគប៉ែកឦសាននៃប្រទេសកម្ពុជា មណ្ឌលគីរី ជាទីស្ថានគ្របដណ្ដប់ដោយធម្មជាតិដ៏ត្រកាលមានព្រៃភ្នំ ទឹកជ្រោះជ្រលងដងអូរ និង អាកាសធាតុដ៏ត្រជាក់ខុសប្លែកពីខេត្តដទៃ ។ បើក្រឡេកទៅមើលស្ថានភាពផ្លូវទៅកាន់ទឹកដីដ៏អស្ចារ្យនេះកាលពីអតីតកាល (ជាង ១០ឆ្នាំមុន) គឺពិបាកធ្វើដំណើរខ្លាំង ត្រូវឆ្លងកាត់ភក់ផុងរាប់គីឡូម៉ែត្រ ជួបឧសគ្គលំបាកគ្រប់ជំហានទម្រាំអាចទៅដល់គោលដៅបាន ។
ដោយឡែកក្នុងយុគសម័យប្រទេសជាតិកំពុងអភិវឌ្ឍន៍ ការសាងសង់ផ្លូវត្រូវស្ថាបនាទូទាំងប្រទេសកម្ពុជា ព្រមទាំងខេត្តមណ្ឌលគីរី ដើម្បីធ្វើយ៉ាងណាសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ការដឹកជញ្ជូនបម្រើដល់សកម្មភាពសេដ្ឋកិច្ច ពិសេសនោះ គឺដើម្បីវិស័យទេសចរណ៍ដ៏មានសក្ដានុពល ។ ខាងក្រោមនេះជាភាពខុសគ្នាផ្លូវទៅមណ្ឌលគីរីកាលពីអតីត និង បច្ចុប្បន្នកាល ដោយដកស្រង់ចេញពីមន្ទីរទេសចរណ៍ខេត្តមួយនេះ ៖
កាលពីអតីតកាល ៖
បច្ចុប្បន្នកាល ៖