Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ពិធីបុណ្យឆ្លងសាឡុំ នៅភូមិធម្មជាតិរុនតាឯក
ទៅណា

ពិធីបុណ្យឆ្លងសាឡុំ នៅភូមិធម្មជាតិរុនតាឯក

ធ្នូ ២៩, ២០១៧

ភូមិធម្មជាតិរុនតាឯក ជាភូមិគំរូមួយនៅបរិវេណអង្គរ ក្រៅពីការរៀបចំសួនដំណាំតាមបែបធម្មជាតិភូមិនេះនូវមានវប្បធ៌មបុរាណៗជាច្រើនទៀតដែល អ្នកភូមិរៀបចំធ្វើ ឡើងជាប្រចាំ ។ នៅពេលនេះភូមិធម្មជាតិរុនតាឯកបាន នឹង កំពុងរៀបចំពិធីបុណ្យពុទ្ធាភិសេកឆ្លង រោងឧបោសថគារ ឬសាឡុំ សាលាបុណ្យ និង ខ្លោងទ្វារព្រះត្រៃបិដក និង គម្ពីរ សាស្រ្តាស្លឹករឹត ដែលប្រព្រឹត្តទៅនៅចុង ខែធ្នូ ឆ្នាំ២០១៧ នេះ។

ពិធីឆ្លងសមិទ្ធផលនានា នៅភូមិធម្មជាតិរុនតាឯក នឹងត្រូវរៀបចំធ្វើនៅថ្ងៃ អាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ អាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ម៉ោង ២ រសៀល ជួបជុំពុទ្ធបុរិស័ទជិតឆ្ងាយចូលរួមពិធីបួងសួង និងប្រុងពលី ព្រមទាំងហែដុំសីមា ប្រទក្សិណ បណ្តែតប្រទីប និងបង្ហោះគោមពេលរាត្រី ។ ម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៥ កើតពេញបូរមី ត្រូវនឹង ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ពិធីថ្វាយមធុបាយាស ព្រមទាំងសូត្របទបទុមបូជាថ្វាយផ្កាចំពោះព្រះសម្មាសម្ពុទ្ ធ។ ពេលព្រឹកថ្ងៃ ដដែលពិធីថ្វាយគ្រឿងសក្ការៈផ្សេងៗ និងម៉ោង ២ រសៀល ជួបជុំព្រះភិក្ខុសង្ឃ ជាន់តារាងបញ្ចុះសីមា បន្ទាប់មកនិមន្តធម្មកថិក សម្តែងធម៌ទេសនាគ្រែបី ព្រមទាំងអានត្រៃ ។

ចំណែកពេលយប់ មានរៀបចំបណ្តែតប្រទីប និងបង្ហោះគោម បាញ់កាំជ្រួច  លុះដល់ ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ និមន្តព្រះសង្ឃចំនួន ៩៨ អង្គ ដាក់បាត្រឆ្លងកម្មវិធីបុណ្យ ជាកិច្ចបង្ហើយ និង អញ្ជើញភ្ញៀវពិសាភោជនាហារ ។ អាស្រ័យហេតុនេះគណកម្មាធិការបុណ្យសូមអញ្ជើញបងប្អូនជនរួមជាតិទាំងក្នុង និង ក្រៅប្រទេសទាំងអស់ចូលរួមក្នុង កម្មវិធី បុណ្យនេះឱ្យកាន់តែអធិកអធមថែមទៀត ៕ សុថាត់


ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់