(ភ្នំពេញ)៖ ក្នុងខែមិថុនា ឆ្នាំ 2025 នេះគឺជាការប្រកាសមួយរបស់ប្រទេសជាតិ និង បុគ្គលសាធារណៈជាច្រើន រួមជាមួយកូនខ្មែរដែលជាកំពូលគ្រីបតូនៅអាសុីនោះគឺ TOP V ដែលគេស្គាល់ល្អ ក្រោមឈ្មោះ Vatana Pang បានប្រកាសយ៉ាងផ្លូវការថា លោកកំពុងធ្វើចលនាធំដ៏មួយក្នុងមុខជំនួញជាច្រើននៅក្រៅប្រទេសដូចជា ហាងអាហារ ក្រុមហ៊ុន Anajak Ventures និង Anajak Data Center របស់អាណាចក្រគ្រីបតូរបស់ខ្លួនវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីបន្តកសាងអនាគតដ៏រុងរឿងនៅលើទឹកដីជាតិ។
TOP V បញ្ជាក់ថា ៖ «ខ្ញុំពិតជាមានមោទកភាពណាស់ ដែលបានកើតជាកូនខ្មែរនៅលើទឹកដីអច្ឆរិយៈ ដូច្នេះខ្ញុំសម្រេចចិត្តនឹងនាំយកទាំងការវិនិយោគ បច្ចេកវិទ្យា ការបង្កើតផលិតផល និង ការកសាងក្រុមការងារ មកស្ថិតនៅក្នុងស្រុកវិញ។ ឥឡូវនេះគឺជាចំណុចចាប់ផ្តើមនៃ Made in Cambodia និង គ្រីបតូ Innovation»។
លោក Vatana Pang ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនរបស់លោកបច្ចុប្បន្នគឺមានក្រុមការងារជាង ១៧ នាក់ ហើយបំណងសំខាន់គឺបង្កើតឱកាសការងារច្រើនជាងនេះទៅទៀត សម្រាប់យុវជនខ្មែរ និងការផលិត ផលិតផលបច្ចេកវិទ្យាទាន់សម័យដោយកូនខ្មែរនៅក្នុងតំបន់។
លើសពីនេះ លោកក៏បានសន្យានឹងប្រើប្រាស់ទាំងចំណេះដឹង ទុនវិនិយោគ និង បណ្តាញអន្តរជាតិ ដើម្បីជួយជំរុញវិស័យ Web3 និង គ្រីបតូ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ គោលដៅដ៏ធំរបស់លោក គឺនាំយក AUM (Assets Under Management) រហូតដល់ $100 Million មកកាន់ក្នុងនគរខ្មែរត្រឹមឆ្នាំ 2030។
TOP V ដែលមានឈ្មោះពេញ Vatana Pang គឺជាអ្នកស្ថាបនានៃ Anajak Ventures ក្រុមហ៊ុនវិនិយោគគ្រីបតូដំបូងនៅកម្ពុជា និង ជាអ្នកតំណាងជាតិខ្មែរនៅលើវេទិកាអន្តរជាតិដូចជា Binance, TOKEN2049, និង កម្មវិធីធំៗជាច្រើនទៀត។
ចំណែកឯអំណោយជាពិសេសក្នុងថ្ងៃកំណើតរបស់គាត់ឆ្នាំនេះ គឺនឹងចែកជូនសំបុត្រទៅកាន់ Binance Blockchain Week នៅទីក្រុងឌូបៃ សម្រាប់ជនរួមជាតិចំនួន ២ នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍យក្សនៅខែធ្នូ៕
សហគមន៍អាចតាមដានសកម្មភាពថ្មីៗ និង ព័ត៌មានបន្ថែមតាមរយៈ៖
Website: www.VatanaPang.com
Youtube: @VatanaPang
Facebook: @VatanaPang
Instagram: @VatanaPang.Official