នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តាមរយៈផេកផ្លូវការ ក្រសួងទេសចរណ៍ បានបង្ហាញនូវស្ថិតិទេសចរជាតិ និង អន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖
– ទេសចរសរុបប្រមាណ ៖ ៣ ៥៣៥ ៣២៥នាក់
– ទេសចរជាតិ សរុបប្រមាណ ៖ ៣ ៤៨៨ ០៦៥ នាក់
– ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៤៧ ២៦០នាក់។
តាមរយៈស្ថិតិនេះដែរ បានបង្ហាញឱ្យឃើញថា រាជធានីខេត្តទាំង ៥ ដែលមានភ្ញៀវទេសចរសម្រុកទៅលេងច្រើនជាងគេមានដូចជា ៖
១. រាជធានីភ្នំពេញ ចំនួន ១ ៥៧៣ ៤៧៩ នាក់
២. ខេត្តព្រះសីហនុ ចំនួន ៤២២ ៨២៩ នាក់
៣. ខេត្តសៀមរាប ចំនួន ៣៣៣ ៦៦០ នាក់
៤. ខេត្តបាត់ដំបង ចំនួន ៣២៤ ៧៦០ នាក់
៥. ខេត្តកំពត ចំនួន ២២៧ ៩៧៦ នាក់៕