Ploy ឆ្លើយតបផាំងៗ ក្រោយស្រីស្រស់ Claudin ជាអតីតគូស្នេហ៍ ទម្លាយរឿងថាស្អប់បំផុតការក្បត់ចិត្ត
ប្រិយមិត្តប្រាកដជាបានជ្រាបហើយពីទំនាក់ទំនងរវាងតារាស្រី Ploy Chermarn និង នារីរូបស្រស់ Claudin ថា តារាស្រីពីររូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់មួយរយៈធំដែរ ទើបតែមួយរយៈចុងក្រោយនេះទេ ដែលផ្ទុះដំណឹងថាគូស្នេហ៍ស្រី និង ស្រីគូនេះបែកគ្នា រហូតធ្វើឱ្យមហាជនមានចម្ងល់ និង ចង់ដឹងខ្លាំងមូលហេតុបែក។
បើងាកមកមើលតារាស្រី Ploy Chermarn វិញ ក្រោយបែកអតីតសង្សារមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះតារាស្រីរូបនេះ និង តារាចម្រៀងរ៉េប TwoPee បានបើកចំហទំនាក់ទំនងស្នេហាជាមួយគ្នាភ្លែត។
ចំណែក Claudin វិញ មហាជនសង្កេតឃើញថា តាំងពីបែកគ្នាជាមួយ Ploy Chermarn នាងហាក់មិនសូវបង្ហាញមុខ ឬ បង្ហើបថាមានអ្នកស្អំបេះដូងឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ Claudin ដាច់ចិត្តបង្ហាញខ្លួននៅក្នុងកម្មវិធីមួយហើយ ថែមទាំងបានទម្លាយពីរឿងរ៉ាវបេះដូងទៀត។
ក្នុងនោះ Claudin បាទម្លាយថា ៖ «ចំពោះទំនាក់ទំនងមួយដែលនាងពិបាកទទួលយកបំផុតនោះគឺ ការក្បត់ចិត្ត» រហូតធ្វើឱ្យ Ploy Chermarn ទប់ចិត្តមិនបានបង្ហោះសារបែបនេះភ្លាមថា ៖ «បានឃើញ និង ទទួលបាន ចាំស្តាប់ចេញពីមាត់ Ploy ម្តងណា ខ្ញុំនឹងចេញមុខបកស្រាយឆាប់ៗនេះ»៕