បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ១ ឆ្នាំមកហើយ ដែលកូនប្រុសទី ២ របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ បានបាត់វត្តមានក្នុងវិថីសិល្បៈនៅប្រទេសកម្ពុជា។
ក្នុងនោះ គេបានដឹងថា ការបាត់មុខនេះគឺលោក សុវត្ថិ មុនីនាគ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពេញក្តីស្រមៃក្នុងដំណើរសិល្បៈបន្ថែម ដោយបច្ចុប្បន្នលោកកំពុងសិក្សាផ្នែករាំ និង ច្រៀងនៅឯ Millennium Dance Complex នៅរដ្ឋ Los Angeles។
នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមពេលថ្មីៗនេះ លោក សុវត្ថិ មុនីនាគ បានធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ទៅលើលោកបន្ថែមទៀត ដោយលោកបានលេចវត្តមានក្នុងឆាកសម្តែងមួយនៅសហរដ្ឋអាមរិក និង បានប្តូរឈ្មោះលើឆាកអន្តរជាតិពី សុវត្ថិ មុនីនាគ ទៅជា N.John។
លើសពីនោះ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែសរសើរដល់លោក សុវត្ថិ មុនីនាគ នោះ គឺសមត្ថភាពសិល្បៈរបស់លោកាន់តែរីកចម្រើនខ្លាំងឡើង ដោយស្ទីលថ្មីមួយបែបទៀតដូចបរទេសទៀតផង។ យ៉ាងណាមិញ នៅឆ្នាំ ២០២៥ នេះ លោក សុវត្ថិ មុនីនាគ នឹងចេញស្នាដៃថ្មីជូនដល់អ្នកគាំទ្រហើយ ដោយចម្រៀងថ្មីរបស់លោកក៏បានផលិតរួចរាល់ដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ៣៖