កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទសថៃ មានករណីឆេះទូកជាថ្មីនៅកំពង់ទូកទន្លេចៅផ្រះយ៉ា ដែលបង្កឱ្យទូក ៤ គ្រឿងបានខូចខាតយ៉ាងដំណំ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅកំពង់ទូកក្បែរវត្តរ៉ាតឆៈស៊ីងខន ខណ្ឌបាងខ-លេម នាទន្លេចៅផ្រះយ៉ា ទីក្រុងបាងកក។ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះពីទូកដឹកអ្នកដំណើរមួយគ្រឿង ដែលកំពុងចតចោលនៅកំពុងទូកខាងលើ រួចហើយក៏រាលដាលទៅទូកដែលនៅជិតគ្នាចំនួន ២ គ្រឿងទៀត បណ្តាលឱ្យមានឆាបការយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់នៅទន្លេចៅផ្រះយ៉ា។
យ៉ាងណាមិញ ខាងក្រុមហ៊ុនគ្រប់គ្រងទូកខាងលើបានឱ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីពីអាគុយរបស់ទូកដែលកំពុងតែសាក។ ហើយទូកទាំងអស់ដែលបានខូចខាតគឺមានរហូតដល់ទៅ ៤ គ្រឿង តែមិនមាននរណាម្នាក់រងរបួសឡើយនៅក្នុងហេតុការណ៍នេះ៕
ប្រភព៖ Khaosod